
ស្របពេលការងារសិល្បៈ កំពុងមានស្ទុះដើរទៅមុខ កាលពីថ្ងៃម្សិលមិញនេះ ពិធីការិនីវ័យក្មេងមានរូបសម្រស់ស្អាត សាច់សម៉ដ្ឋរលើបរលោង របស់ស្ថានីយន៍ ទូរទ្សន៍ប៉ុស្តិ៍លេខ ១១ កញ្ញា វីត វីត ធ្វើឲ្យជាបុរសជាច្រើនដែលលង់វង្វេងស្នេហ៍នាងស្ទើរគាំងបេះដូង ខណៈរូបនាងបានចេញនូវ Status លើគណនី Facebook មួយបន្ទាប់ ពីរូបនាងបានទៅដល់ទីដីហុងកុង។
តាមរយៈ Status កញ្ញា វីត វីត បានសរសេរថា៖”ជាតិនេះមិនបាច់យកទេប្តី ឲ្យតែបានដើរលេងជុំវិញពិភពលោកគ្រប់គ្រាន់ហើយ”។
ចំពោះរឿងនេះ ប្រសិនបើកញ្ញា ពិតជាមិនយកប្ដីមែន បែបធ្វើឲ្យជាបុរស ដែលលង់វង្វេងស្នេហ៍នាងខកចិត្តមិនស្ទើរទេ ខណៈពេលកន្លងមកពួកគាត់ព្យាយាមប្រើគ្រប់វិធី ដើម្បីស្ទូចយកឲ្យបានបេះដូង និងរូបកាយរបស់នាង មកឱបក្រសោប ទៀតផងថ្នាក់ថ្នមធ្វើជាម្ចាស់ស្នេហ៍។
ជាមួយគ្នានេះ ចង់ដឹងថា តើកញ្ញាវីត វីត បង្ហោះរូបអ្វីខ្លះហៅហុង កុង បានជាធ្វើឲ្យអ្នកហ៊ានពោរពាក្យដូចខាងលើនោះ៕