
វាជារឿងធម្មតាទៅហើយដែល សិល្បករនានា មិនថាតែតារាខ្មែរ ថៃ ឬជាតិសាសន៍ផ្សេងៗនោះទេ ពួកគេតែងតែប្រារព្ធកម្មវិធីអាពាហ៍ពិពាហ៍យ៉ាងធំសម្បើម ដោយមានភ្ញៀវកិត្តិយសចូលរួម និងធ្វើការរៀបចំកម្មវិធីយ៉ាងល្អបំផុត ពោរពេញទៅដោយផ្កាភ្ញីចម្រុះ។
ជាថ្ងៃពិសេសរបស់តារាថៃ នាង Baitoey Suteewan ដែលមានវ័យ៣១ឆ្នាំ និងជាតារាសិចស៊ីប្រចាំប្រទេសថៃ បានចូលរោងការជាមួយនឹងបុរសសង្ហារ លោក DJ Man Patthanapol ក្រោយពីស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេលជិត១០ឆ្នាំមកនេះ។ មង្គលការរបស់ នាង Baitoey ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ
ដោយមានការចូលរួមពីសំណាក់មិត្តភ័ក្ដិសិល្បករ សិល្បការិនីជាច្រើននាក់។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា តារាស៉ិចស៊ីរូបនេះ បានបញ្ចេញនូវរូបអាពាហ៍ពិពាហ៍ពណ៌ស បែបម៉ៃយ៉ូក្នុងពិធីកាត់នំ អមដោយ ការ សម្ដែងពិសេស បែបសិចស៊ី សីុអារម្មណ៍ រួមជាមួយនឹងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ដែលភាគច្រើនជាបទរបស់ Beyonce រឹតតែធ្វើឲ្យកម្មវិធីអាពាហ៍ពិពាហ៍ របស់នាងកាន់តែមានភាពសប្បាយក្អាកក្អាយ និងឧឡារិក ព្រោះថានាង Baitoey លេងមួយអស់ដៃតែម្ដង។
ចង់ដឹងថានាង Baitoey ប្រលែងមួយអស់ដៃយ៉ាងណា ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទដោយ៖ Vincent