ឆ្ពោះ​ទៅ​រក​ទីក្រុង​ដ៏​ត្រជាក់​ដូច​ទឹកកក​ជាមួយ​នឹង​ស្រា​បៀរ​ថៃ​ហ្គ័រ​ គ្រីស្តាល់

ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ២០១៩ រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ស្រាបៀរ​ថៃ​ហ្គ័រគ្រីស្ដាល់ បាន​ត្រលប់​មក​វិញ​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំនេះ ដោយ​ក្រុមហ៊ុន​ថៃ​ហ្គ័រ នឹង​ផ្ដល់​ជូន​នូវ​ស្រា​បៀរ​ពេញ​និយម​ប្រភេទ​ថ្មី ដោយ​ផ្ដល់​ជូន​នូវ​ភាព​ត្រជាក់​ដូច​ទឹកកក​នៅ​ពាសពេញ​ទី​ក្រុង​ទាំងមូល​។

ស្រាបៀរ​ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុ​ដើម​យ៉ាង​ពិសេស​នេះ​ត្រូវ​បាន​ផលិត និង​ចំរោះ​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​កម្រិត -១ អង្សារ នៅ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​។ លទ្ធផល​នៃ​ការ​រៀប​ចំ​ផលិត​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ស្រប​តាម​ក្បួន​ខ្នាត និង​បច្ចេកវិទ្យា​ទំនើប នេះ គឺ​ទទួល​បាន​នូវ​ផលិត​ផល​មួយ​ដែល​យុវជន​ជំនាន់​ថ្មី និង​អ្នក​និយម​ពិសា​ស្រាបៀរ​សម័យ​ទំនើប​ចូលចិត្ត​ជា​ទី​បំផុត ហើយ​ផលិតផល​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ទូទាំង​ប្រទេស​។

សម្រាប់​អ្នក​ដំបូង ស្រាបៀរ​ថៃ​ហ្គ័រ​គ្រីស្តាល់​ថ្មី​នេះ​ផ្ដល់​ជូន​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត​ សម្រាប់​អតិថិជន​ដែល​មិន​ទាន់​បាន​ដឹង​អំពី​ប្រវត្តិ​ស្រាបៀរ​នេះ ក៏​សូម​ជម្រាប​ជូន​ថា ស្រាបៀរ​ថៃហ្គ័រ ​មាន​ដើម​កំណើត​ពី​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្នុង​ដែនដី​នៃ​ទីក្រុង​សិង្ហបុរី។ ចាប់​តាំង​ពី​ពេល​បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ ១៩៣២​ មក ស្រាបៀរ​ថៃហ្គ័រ បាន​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សម្លេង​ដ៏​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ជាង​ ៥០ ប្រទេស​នៅ​ក្នុង​ពិភពលោក ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ជាង ៤០ ពាន​រង្វាន់​ថែម​ទៀត​ផង​។

ស្រាបៀរ​ថៃ​ហ្គ័រគ្រីស្ដាល់ ត្រូវ​បាន​ផលិត​តាម​វិធី​សាស្រ្ត​គួរ​ជា​ទីមោទនៈ និង​ល្អ​បំផុត។ ស្រាបៀរ​នេះ ផលិត​ឡើង​ដោយ​ការ​លាយ​ផ្សំ​គ្នា​ទាំង​ពេល​វេលា និង​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​អាច​ធានា​បាន​ថា ស្រាបៀរ​នេះ​អាច​មាន​លទ្ធភាព​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​នឹង​ផលិតផល​ស្រាបៀរ​ដទៃ​ទៀត​នៅ​ក្នុង​កម្រិត​ពិភពលោក នៅ​គ្រប់​ពេលវេលា ឬ​គ្រប់​ទី​កន្លែង​ទាំងអស់​។ ស្រាបៀរ​ថៃហ្គ័រគ្រីស្ដាល់ បាន​កសាង ចំណង​សម្ព័ន្ធ ភាព​ពិសេស​ជាមួយនឹង​អ្នក​និយម​ពិសា​ស្រាបៀរ​នៅ​ក្នុងស្រុក ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​ផ្សេង​ទៀត​ៗ​។

ស្រា​បៀរ​ថៃ​ហ្គ័រ​គ្រី​ស្ដាល់ បាន​នាំ​អ្នក​ចូលរួម​កម្មវិធី​ជប់​លៀង​ទាំងអស់​ទៅ​កាន់​ពិភព​ត្រជាក់​ព្រិល​ទឹកកក​មួយ​កន្លែង​នៅ​ក្នុង​ក្លឹប​កម្សាន្ត​សោន Sound នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ចំណង​ជើង​ថា “Own The Place” កាល​ពី​ថ្ងៃ​សុក្រ ទី០៤ ខែ​តុលា ឆ្នាំ២០១៩ កន្លង​ទៅ សម្រាប់​ជា​កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​នៅ​ទី​នោះ ពោល​គឺ​នៅ​ក្នុង​ក្លឹប​កម្សាន្ត​ដែល​ពេញ​និយម​ជាង​គេ​សម្រាប់​អតិថិជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ត្រូវ​បាន​ចូលរួម​ដោយ​ពិធីករ វី យ៉ារ៉ូ ធ្វើ​ឱ្យ​ទស្សនិកជន​រំភើប​ជាមួយ​នឹង​ការ​សម្តែង​វីយូឡុង​ដ៏ ពិសេស​ពី​​ Grace Tan ពេញ​មួយ​យប់​។

សកម្មភាព​ចូលរួម​នៅ​ក្នុង​ពិភព​ត្រជាក់​ព្រិល​ទឹកកក​នេះ ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ការ​សម្ដែងក្រឡុក​ស្រា ដែល​អ្នក​ក្រឡុក​ស្រា​ត្រូវ​បង្ហាញ​អំពី​ជំនាញ​របស់​ខ្លួន​ក្នុង​យប់​នោះ​ ហើយ​អ្នក​លាយ​ស្រា អញ្ជើញ​អ្នក​ចូលរួម​ទាំង​អស់​មក​លាយ​ស្រា ខក​ថេល ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​។

បន្ទាប់​ពី​ការ​សម្ដែង​របស់​បុគ្គលិក​ផ្នែក​ក្រឡុក​ស្រា​រួច​ គឺ​កម្មវិធី​បង្ហាញ​របស់​ស្រាបៀរ​ថៃហ្គ័រគ្រីស្ដាល់​ដែល​ភ្ញៀវ​កិត្តិយស​ទាំងអស់​ត្រូវ​បំបែក​ទឹកកក​ត្រជាក់​ខ្លាំង​កម្រិត​ -១ អង្សារ ទៅ​យក​ស្រាបៀរ​ថៃ​ហ្គ័រគ្រីស្ដាល់​ដប/កំប៉ុង​ដែល​ក្លាស្សេ​នៅ​ក្នុង​ធុង។ បន្ទាប់​មក​កម្មវិធី​ក្បួន​ដង្ហែ ស្រា​ខកថេល ដែល​បុគ្គលិក​ដែល​ពាក់​អាវ​រងា​ពណ៌​ស​បាន​រៀប​ចំ និង​ចែក​ជូន​ភ្ញៀវកិត្តិយស​នូវ​កាត​ស្រា​ខក​ថេល​ក្នុង​ទឹកកក​ស្ងួត​។ អ្នក​ពិសា​ម្នាក់​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​នោះ​ថា “ពេលនេះ យើង​បាន​ស្គាល់​រសជាតិ​ស្រាបៀរ​ថៃហ្គ័រគ្រីស្ដាល់​ដ៏​ត្រជាក់​ដូច​ទឹកកក​នេះ​ហើយ​។

នៅ​ក្នុង​ក្លឹប​កម្សាន្ត​សោន ស្រាបៀរ​ថៃហ្គ័រគ្រីស្ដាល់​ចាប់​ផ្ដើម​បង្ហាញ​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត​របស់​ខ្លួន និង​ចាប់ផ្ដើម​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​សារ​ជា​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ម៉ាក​ស្រាបៀរ​ល្បីៗ​នៅ​ក្នុង​ទីផ្សារ​។ កម្មវិធី​ណែនាំ​នូវ​ផលិតផល​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​អ្នក​និយម​ពិសា​ស្រាបៀរ​ និង​យុវវ័យ​ជា​ច្រើន​រូប​ដែល​មក​ពី​តំបន់​ផ្សេង​ៗ​នៃ​ទីក្រុង ដែល​នឹង​នាំយក​ផលិតផល​ដ៏​ត្រជាក់​ដូច​ព្រិល​ទឹកកក​នេះ​ទៅ​ពិសា​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ទីក្រុង ហើយ​ផលិតផល​នេះ នឹង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ខុស​បំណង​ឡើយ​។

កំណត់​ប្រតិទិន​ចំណាំ​ថ្ងៃ​ពិសេស​នេះ​! យប់​នេះ​មិន​បញ្ចប់​ទៅ​ឆាប់​នោះ​ទេ​! នៅ​តែ​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ កាន់​តែ​ត្រជាក់​ដើម្បី​បំពេញ​ភាព​ស្រស់ស្រាយ​របស់​អ្នក នៅ​ភោជនីយដ្ឋាន The Storm ពី​ថ្ងៃ​ទី ១០ – ១២ ខែ​តុលា ឆ្នាំ​ ២០១៩ ម៉ោង ៧ ដល់ ១២យប់។ ភោជនីយដ្ឋាន The Storm នឹង​ក្លាយ​ទៅ​ជា​តំបន់​ទឹកកក​ដ៏​ត្រជាក់​ជាមួយ​នឹង​ការ​សម្ដែង​ប្លែក​ៗ​ពី អ្នក Beat Box ប្រុសឡា​ ក្មេងខ្មែរ អ្នក​ក្រឡុកស្រា និង​ក្រុម​ជំនាញ​ជា​ច្រើន​ដែល​កំពុង​រង់ចាំ​អ្នក​។

មក​ចូល​រួម​ទាំងអស់​គ្នា​ ហើយ​កុំ​ភ្លេច​នាំ​មិត្ត​ភក្តិ​ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​មក​ចូលរួម​លេង​កម្សាន្ត​សកម្មភាព​សប្បាយ​ និង​ទទួល​បាន​ភាព​ស្រស់ស្រាយ​ដែល​មិន​នឹកស្មាន​ដល់​នៅ​ពេល​យប់​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​តំបន់​ត្រជាក់​ជាមួយTiger Crystalទាំង​អស់​គ្នា​។