
Tiffany Young ទើបនឹងបញ្ចេញ MV ចម្រៀងចុងក្រោយបង្អស់របស់នាងកាលពីម្សិលមិញនេះ ដែលបទចម្រៀងរបស់នាងមានចំណងជើងថា “ Run for Your Life” ។ បទចម្រៀង Run for Your Life ក៏ត្រូវគេមើលឃើញថា ជាបទចម្រៀងដំបូងបង្អស់របស់ Tiffany ដែលត្រូវបាននាងស្លៀកបែបសិចស៊ីជាងសព្វមួយដង ហើយហ្វេនអ្នកគាំទ្របានឡើកឡើងថា “នាងកាន់តែរីកចម្រើនទៅមុខហើយ”។
អតីតសមាជិកក្រុមចម្រៀងនារី Girls’ Generation រូបនេះ បានបញ្ចេញបទចម្រៀងជាហូរហែ ជាភាសាអង់គ្លេស ក្រោយពីសមាជិកផ្សេងទៀត មានភាពស្ងាត់ស្ងៀម ចំណែកឯនាង Tiffany វិញកំពុងឆក់យកតំណែងទីផ្សារចម្រៀង យ៉ាងពេញទំហឹងនៅអាមេរិកខាងជើង។ នេះដោយសារតែ តារាចម្រៀងកូរ៉េ ដែលមានសញ្ជាតិអាមេរិករូបនេះ អាចធ្វើការបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ ព្រមគ្នាជាមួយនឹងបទចម្រៀងជាភាសាកូរ៉េ។
សូមបញ្ជាក់ថា កញ្ញា Tiffany Young មានឈ្មោះដើមថា Stephanie Young Hwang។ នាងជាតារាចម្រៀងដែលមានឈាមជ័រជាជនជាតិកូរ៉េ ប៉ុន្តែនាងបានកើតនៅរដ្ខកាលីហ្វ័ញ៉ា សហរដ្ឋអាមរិក ហើយបច្ចុប្បន្ន នាងមានអាយុ ៣០ឆ្នាំ ។ តាមរយៈប្រវត្តិរបស់នាង កាលពីឆ្នាំ 2007 នាងបានចាកចេញពី សហរដ្ឋអាមរិក មកចូលរួមជាមួយផលិតកម្ម SM Town និងបានក្លាយជាសមាជិកនៅក្នុងកំពូលក្រុមចម្រៀងនារី Girls’ Generation។
នាងបានចាកចេញពីផលិតកម្ម និងក្រុមចម្រៀង ដោយក្លាយខ្លួនជាតារាចម្រៀងទោល នៅក្នុងឆ្នាំ 2016។ សព្វថ្ងៃ Tiffany ជាតារាចម្រៀងទោសអាមេរិក ក្រោមកិច្ចសហការជាមួយភ្នាក់ងារចម្រៀង Transparent Arts ប៉ុន្តែបទចម្រៀងរបស់នាងនៅតែមានការគាំទ្រពីជនជាតិកូរ៉េដូចមុនដដែល ហើយអ្វីដែលជាភាពស្ចារ្យបំផុតនោះ នាងបានឆក់បេះដូងទស្សនិកជនបានច្រើននៅឯទឹកដីសហរដ្ឋអាមេរិក ដែលជាទឹកដីកំណើតរបស់នាង។
ដូច្នេះចង់ដឹងថា បទចម្រៀងថ្មីរបស់ Tiffany Young ពីរោះ និងសម្តែង MVសិចស៊ី យ៉ាងណានោះ សូមទស្សនាស្ដាប់ទាំងអស់គ្នា៖
អត្ថបទដោយ៖ Vincent