
នៅក្នុងសម័យកាលនៃការរីកចម្រើនឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា និងរបកគំហើញនានា បានបង្កើតនូវរឿងរ៉ាវដែលអាចកើតឡើង ជារៀងរាល់ថ្ងៃសឹងតែមិនគួរឲ្យជាច្រើន។ តួយ៉ាងដូចការវះកាត់កែសម្ផស្ស និងការវះកាត់ប្តូរភេទ ពីប្រុសទៅស្រី និងពីស្រីទៅប្រុសជាដើម។
ដូចជាយុវជនខ្មែរមួយរូប ដែលកំពុងតែល្បីនៅក្នុងបណ្តាញសង្គម ហ្វេសបុក គឺលោក Boy Bachelor ដែលគ្រប់គ្នាបានស្គាល់លោកថាជា Tomboy ប៉ុន្តែបើនិយាយអំពីរូបរាង និងសំឡេងវិញ គឺច្បាស់ជាប្រុសៗ មួយចំនួនសុំខ្មាសជាក់ជាមិនខាន។ Boy មានរូបរាងសង្ហារ និងមានសំឡេងពីរោះ មិនចាញ់បុរសពិតនោះទេ បើមិនដឹងអំពីគាត់ច្បាស់ គ្រប់គ្នាពិតជាមិនចាប់អារម្មណ៍ថាគាត់ធ្លាប់ជាមនុស្សស្រីឡើយ និយាយរួមគឺដូចប្រុសពិតទាំងរូបរាង និងសំឡេងតែម្តង។
Boy បានចែករំលែកនៃការផ្លាស់ប្ដូររូបរាងរបស់ គាត់តាមរយៈវីដេអូខ្លីមួយ ក្រោយពីលោកបានធ្វើការចាក់បញ្ចូលនូវ អកម៉ូនបុរស ហើយគាត់បានចាប់ផ្តើមមានការបម្រែលបម្រួល ទាំងរូបរាងកាយ និងសំលេងតាមដំណាក់កាលៗ រហូតឈានមកដល់សព្វថ្ងៃនេះ។ ដោយទទួលបាននូវទម្រង់មុខដូចនឹងបុរស ចាប់ផ្តើមមានមុន ដុះរោមច្រើន មានពុកមាត់ ជាពិសេសគឺសំឡេងដូចទៅនឹងបុរសពិតៗ មិនត្រឹមតែប៉ុណ្ណោះ Boy ក៏អាចច្រៀងចម្រៀងបានយ៉ាងពីរោះថែមទៀតផង។
ដើម្បីជ្រាបច្បាស់អំពីការបម្រែបម្រួលរូបរាងកាយ សំឡេងរបស់ Boy Bachelor មកក្លាយជាបុរសសឹងតែពេញលក្ខណៈបានដូចសព្វថ្ងៃនេះយ៉ាងណានោះ តោះមកទស្សនាវីដេអូខាងក្រោមជាមួយ The Plus News ដូចតទៅ៖
អត្ថបទ៖ Vincent