
តារាចម្រៀងរ៉េបវ័យក្មេងសំបូរសាក់កំពុងតែស្ថិតក្នុងចិត្តយុវវ័យនៃប្រទេសកម្ពុជា វណ្ណដា ម្ចាស់បទ J+O បានបង្ហាញសមត្ថភាពរ៉េបកាន់តែអស្ចារ្យ តាមរយៈបទថ្មីមានចំណងជើង «Hot Boy»ដែលទើបនិងចេញ កាលពីថ្ងៃទី១១ មានអាយុត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ មានអ្នកចូលស្ដាប់ ជិត២លានដងនៅយូធូបឆានែលផ្លូវការរបស់តារារ៉េបរូបនេះ។
ជាការពិត បទចម្រៀងរ៉េបបែប R&Bជាច្រើនរបស់តារាវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្រទាប់យុវវ័យ។ ខណៈដែលសំបូរដោយ Youtuber ល្បីៗជាច្រើនដែលតែងតែលើកយកបទ វណ្ណដា មកធ្វើ Reaction រួមមាន លោកHENG លោក Jeremie KC លោក RavenBlaze និងនារីជនជាតិវៀតណាមក៏មានដែរ។
ប៉ុន្តែចុងក្រោយនេះ មិនត្រឹមតែមានតែជនជាតិវៀតណាមនោះទេ ដែលស្គាល់បទរបស់ វណ្ណដា ឥឡូវនេះសូម្បីតែជនជាតិកូរ៉េ ដែលចូលចិត្តយកបទ Hip Hop ល្បីៗ នៅតំបន់អាស៊ី ក៏បានលើកយកបទថ្មី Hot Boy របស់ វណ្ណដា មកធ្វើ Reaction ផងដែរ។
យោងតាមរយៈយូធូបឆានែឈ្មោះ 247 chillin គឺជា Youtuber ជាជនជាតិកូរ៉េ ចូលចិត្ត Reaction ចម្រៀងបែប Hip Hop ទាំងអឺរ៉ុប និងអាស៊ី និង ជាអ្នក Review សម្លៀកបំពាក់នៅតាមផ្លូវ បានបកស្រាយតាមរយៈភាសាកូរ៉េថា «គាត់ពិតជាភ្ញាក់ផ្អើលណាស់ ដែលធ្លាប់ Reaction ចម្រៀង Hip Hop ជាច្រើននៅប្រទេសនៅតំបន់ភាគអាគ្នេយ៍ រួមមានតារាចម្រៀង Hip Hop ថៃ ម៉ាឡេស៊ី វៀតណាម។ តែគាត់ (Vannda) ជាតារាចម្រៀងកម្ពុជា លើបទ Hot Boy ចេញត្រឹម ២ថ្ងៃ មានអ្នកស្តាប់ ១លានដង ហើយខ្ញុំក៏មិនធ្លាប់ដែលបានស្តាប់ចម្រៀងHip Hop កម្ពុជាដែរ។ ខ្ញុំធ្លាប់តែស្តាប់ Hip Hop ថៃ ម៉ាឡេស៊ី តែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះខ្ញុំបានស្គាល់តារាចម្រៀងកំពុងល្បីរបស់កម្ពុជាហើយ។ ខ្ញុំអាចស្តាប់ថាចម្រៀងរ៉េបចម្លង ឬនិពន្ធផ្ទាល់ តាមរយៈសម្លេង។ ប៉ុន្តែ Vannda គឺជាតារាចម្រៀងរ៉េបពិតប្រាកដ។ ខ្ញុំញៀននឹងចម្រៀងរ៉េបរបស់គាត់បែប (Raw) ដែលជាស្តាយពិតប្រាកដ។ គាត់ (Vannda) ជាអ្នកនិពន្ធចម្រៀងខ្លួនឯង។ សំនួរថាហេតុអ្វីខ្ញុំត្រូវធ្វើ Reaction ចម្រៀងរបស់គាត់ ព្រោះខ្ញុំគិតថាចម្រៀងរបស់អស្ចារ្យណាស់។ ចម្រៀងនេះខ្ញុំ អត់យល់ភាសា Cambodia ទេ តែខ្ញុំយល់ភាសាអង់គ្លេស ខ្ញុំមានអារម្មណ៍ថាចម្រៀងនេះរ៉េបបែប Flow និង Vibe»។ ជាចុងបញ្ចប់លោកបានបញ្ជាក់ថា បទនេះពិតអស្ចារ្យ ដែលតារាចម្រៀងកម្ពុជាធ្វើស្ទើរតែល្អគ្មានចន្លោះ ទាំងការ រ៉េបនិងសាច់ភ្លេង។
សូមបញ្ជាក់ផងដែរ ថានេះជាលើកដំបូងដែល ជនជាតិកូរ៉េស្គាត់ចម្រៀងរ៉េបរបស់កម្ពុជា តារារយៈបទ Hot Boy របស់ វណ្ណដា។ តោះកុំរង់ចាំយូរទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖