
អតីតជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ត្រូវបានលោកសុខ លីម រក្សា ដែលត្រូវជាបងធម៌ និងជាអ្នកជួយជ្រោមជ្រែង បន្ទាប់ពីមានរឿងអាស្រូវ គ្រឿងញៀត កាលពីកន្លងទៅ។
ពេលនេះបង្ហាញពីការអស់ជំនឿចិត្តកាន់តែខ្លាំងលើតារាប្រុសរូបនេះ ខណៈដែលទទួលកម្មវិធីច្រៀងហើយ ដល់ថ្ងៃស្រាប់តែបាត់ស្រមោលសូន្យឈឹង។
យ៉ាងណាមិញ បើយោងតាមការបង្ហោះរបស់លោក សុខ លីរក្សា បានរៀបរាប់ទាំងហួសចិត្ត ដូច្នេះថា «លុយក៏ឲ្យ ជួយក៏ជួយ តែអត់កំណើតត្រង់ថាទទួលកម្មវិធីហើយមិនមក កម្មវិធីគេផ្សេងបោកគ្រាប់បែកមិនថាទេនេះកម្មវិធីឯឧត្តមតំណាងរាស្ត្រ និងជាប្រធានក្រុមប្រឹក្សាភិបាលទាំងមូលទៀត។ អ្វីពិបាកនោះគឺលោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃចង់ឲ្យមក ឲ្យគេសប្បាយ។»
លោក បានបន្តទៀតថា ៖«បើហ៊ានតែផុសបង្ហាញមុខនិយាយពីថាហ្វេនវិញអាខ្លះផ្កាប់មុខដូចឆ្កែចឹងបកមកជេរឯងទាំងអត់ដឹងខ្យល់ទៀត»។ ឆ្កែបើមានកំណើតវាមានតាំងពីគេមិនទាន់ ដេញ ចេញមកម្ល៉េះ។»
គួរបញ្ជាក់ផងដែរថា សម្រាប់ខ្ញុំប្រឹងជួយលើកណាស់ ទាំងផលិតបទឲ្យទាំងលុយឲ្យចាយរាល់បទព្រោះថាអាណិតអត់លុយចាយ បើថោកចឹងទៅដល់ផលិតកម្មណាក៏មិនកើតទេ បើនិយាយពីជំពាក់លុយវិញសឹងថាខ្ជិលរាប់។ ឡើងទូរទស្សន៍ក៏មកខ្ចីខោអាវប្អូនឯងឲ្យពាក់ឡើងឆាកPNNទៀត៕