
កន្លងមក អ្នកនាង គីម លីហ្សា បានលាឈប់ពីវិស័យ សិល្បៈដោយស្រវាឧបសុភមង្គលជាមួយគ្រួសារ នៅឯប្រទេសអូស្ត្រាលី ជាមួយនឹងស្វាមីសំណព្វចិត្ត រួមនឹងចំណងដៃកូនប្រុសមួយរូប។ ហើយជាយូរៗម្ដង អ្នកនាងតែងតែបង្ហាញវត្តមាន ជាតារាកិត្តិយស នៅក្នុងកម្មវិធីនានា តាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ។
អតីតតារាចម្រៀង នៅផលិតកម្ម U2 រូបនេះ ទើបនឹងសម្រាលបានកូនប្រុសពៅម្នាក់ទៀតកាលពីថ្ងៃពេលថ្មីនេះ នៅឯប្រទេសអូស្ត្រាលី នេះបើតាមគណនេយ្យ ហ្វេសបុករបស់អ្នកនាងផ្ទាល់ “ Kim Liza”។ ដោយអ្នកនាងបានបង្ហោះសារជាអក្សរ អមដោយរូបភាពថា “សូមស្វាគមន៍កូនប្រុសពៅសម្លាញ់មកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ សូមអោយកូនសុខភាពល្អណា”។ ឆ្លើយតបទៅនឹងដំណឹងល្អខាងលើ ក៏មានការជូនពរ និងត្រេកអរជាច្រើន ពីក្រុមគ្រួសាររបស់អ្នកនាង ព្រមទាំងមិត្តភ័ក្ដិ រួមទាំងហ្វេនជាអ្នកគាំទ្រផងដែរ។
សូមរំលឹកដែលថាអ្នកនាង គីម លីហ្សា បានចាកចេញពីមាតុភូមិកម្ពុជា នៅឆ្នាំ២០១៣ ក្រោយពីបានរៀបមង្គលការជាមួយស្វាមីជាអនិកជន ហើយទៅរស់នៅប្រទេសអូស្ត្រាលី។ ពីដំបូងឡើយ អ្នកនាងគីម លីហ្សា គឺជាតារាចម្រៀង នៅក្នុងផលិតកម្ម U2 តែក្រោយមកអ្នកនាង បានផ្លាស់ប្ដូរអាជីព ក្លាយជាតារាសម្ដែងវិញ ដែលនេះមិនមែនមានថា អ្នកនាង មានសំនៀងមិនពីរោះនោះទេ ប៉ុន្តែដោយសារតែរូបសម្រស់ ដ៏ស្រស់សោភា បែបកូនកាត់ចិន និងភាពប៉ិនប្រសព្វក្នុងការសម្ដែង បានធ្វើឲ្យអ្នកនាង មានហុងស៊ុយក្នុងការសម្ដែងជាង។ តួយ៉ាងដូចជា ការសម្ដែងក្នុងខ្សែចម្រៀង “ដើម្បីស្នេហ៍“ អ្នកនាងបានសម្ដែងជា តួរកាច និងវិកលចរិត បានសមឥតខ្ចោះ៕
អត្ថបទដោយ៖ Vincent