
ទីបំផុតថ្ងៃមង្គលរបស់ អ្នកនាងស៊ុន ស្រីពេជ្រ និងស្វាមីលោកតិច សុខដា ត្រូវបានប្រារព្ធឡើងយ៉ាងរលូន ព្រមទាំងមានភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ កាលពីថ្ងៃ ២៣ ម្សិលមិញ នៅវិមានពិភពថ្មីសែនសុខ។ មង្គលការរបស់អ្នកនាង
ត្រូវបានចូលរួមពីសាច់ញាតិបងប្អូន ព្រមទាំងមិត្តសិល្បករនានា ជាពិសេសក៏ឃើញមានការអញ្ជើញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ម៉ែន សំអន និងលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ។
នៅក្នុងទិដ្ឋភាពនៃមង្គលការទាំងមូល អ្នកនាងស៊ុនស្រីពេជ្រ និងស្វាមីហាក់មានភាពរីករាយ និងត្រេកអរជាខ្លាំងព្រោះជាថ្ងៃជ័យមង្គលក្នុងមួយជីវិតមានតែម្ដង ចំណែកឯការតុបតែងខ្លួនរបស់ ដៃគូស្វាមីថ្មីថ្មោងដែលមានកូនមួយនេះ ត្រូវបានតុបតែងខ្លួនបានយ៉ាងស្អាតប្លែក និងក្មេងជាមុនថែមទៀតផង។