Selena Gomez ចេញបទចម្រៀងថ្មី ថតដោយកាមេរ៉ាចង្ក្រានបីមុំ របស់ iPhone 11 Pro

Lose You to Love Me គឺជាបទចម្រៀងថ្មី របស់កញ្ញា Selena Gomez ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ នៅលើគណនីយូធូប។ ប៉ុន្តែបទចម្រៀងថ្មីនេះ មិនដូចទៅនឹងបទចម្រៀងដែលចេញមកដូចសព្វដងនោះឡើយ ព្រោះថាបទចម្រៀងថ្មីត្រូវបានថតដោយទូរស័ព្ទដៃស៊េរីថ្មី iPhone 11 pro។

បទចម្រៀងដែលមានសភាពសខ្មៅដែលបង្ហាញពីភាពឈឺចាប់ទាក់ទងទៅនឹងការសន្យា អាចជាប់ទាក់ទងទោនឹងអតីតគូសង្សារ Justin Bibber  ដែលទើបនឹងរៀបការជាលើកទីពីរ នាពេលថ្មីៗនេះ។ កន្លងកញ្ញា  Selena Gomez ធ្លាប់រងនូវសម្ពាធផ្លូវចិត្ត ដោយសារស្នេហា រហូតដល់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាលបាលរយៈពេលជាយូរ។ ចង់ដឹងថាបទចម្រៀងថ្មីរបស់ Selena Gomez មានភាពពិរោះយ៉ាងណា សូមរីករាយទស្សនាទាំងអស់គ្នា!

ដោយ៖ Vincent