លោក ម៉ម ប៊ុត​ណា​រាយ កវីនិពន្ធ​បទឱ្យលោក ស៊ិន ស៊ីសាមុត ទទួលមរណភាព​

កវីនិពន្ធ​បទ​ចម្រៀង កំពង់ធំ​ជំរុំ​ចិត្ត លោក ម៉ម ប៊ុត​ណា​រាយ បាន​ទទួលមរណភាព ក្នុង​វ័យ​៨៥​ឆ្នាំ នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣ ខែ​កញ្ញា ។ នេះ​បើ​តាម ការបញ្ជាក់​ពី​លោក ម៉ម ប៊ុន​ណា​រា ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ម៉ម ប៊ុត​ណា​រាយ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក នា​ព្រឹក​ថ្ងៃ​ដដែល ។​

គួរបញ្ជាក់ដែរថា ដោយពិធីបុណ្យសពលោក ម៉ម ប៊ុតណារាយ ត្រូវរៀបចំតម្កល់ ធ្វើបុណ្យនៅព្រះវិហារកាតូលិកផ្សារតូច ផ្លូវជាតិលេខ៥ ក្បែរសាលាប៊ែលធី។ គួររំលឹកផងដែលថា លោក ម៉ម ប៊ុតណារាយ ត្រូវបានគេស្គាល់ថាជាអ្នកសម្រួលតន្ត្រីឲ្យអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និង សរសេរបទចំរៀងដ៏ល្បីមួយរូប ដោយមានបទចម្រៀងល្បីៗដូចជា ​ កម្មប្រចាំកាយ, មេត្តារៀមផង, កំពង់ធំ​ជំរំចិត្ត, ស្ទឹងកែវ, បិសាចក្រមុំ និង ជើង​មេឃពណ៌ខ្មៅ ជាដើម៕