
បន្ទាប់ពីការកក្រើកអំពីរឿងការស្នើរដាក់បញ្ចូលល្ខោនខោលខ្មែរចូលជា សម្បត្តិបេតិកភណ្ឌមនុស្សជាតិពិភពលោកនោះ ភា្លមមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានស៊ែរ និងបង្ហោះរូបល្ខោនខោលជារបស់ខ្មែរពេញបណ្ដាញសង្គម និងបង្ហាញសកម្មភាពគាំទ្រ ទៅទស្សនាការសម្ដែងល្ខោនខោលខ្មែរយ៉ាងភ្លូកទឹកភ្លូកដី ។ តែនៅក្នុងការក៏មានការថតវីដេអូ ជាសំឡេង របស់ក្រុមការងាររបស់វិទ្យុ ABC ដែលបានធ្វើការរិះគន់ និងបន្ទោសចំពោះសកម្មភាពគាំពារសម្បត្តិវប្បធម៌ខ្មែរដ៏កាត់ថ្លៃមិនបានមួយនេះ។
ក្រុមការងារដែលមានអ្នកដឹកនាំជាអាចារ្យ អេ សៀមនិយមមួយនេះ បានលើកឡើងន័យជារួមថា ប្រសិនបើសៀមការពារល្ខោនខោលបានល្អ ហេតុម្ដេចមិនឱ្យទៅគេទៅ ? ព្រោះថា ខ្មែរយើងទើបតែផ្អើលតាមគ្មាន ពីមុនគ្មានអ្នកគាំទ្រ និងទៅមើលលើកទឹកចិត្តផងហ្នឹង។ ប្រសិនបើមានធុងបាស ប្រាកដជាចូលរាំធុងបាសហើយ គ្មាននរណាទៅមើលល្ខោនខោលនោះឡើយ។
យ៉ាងណាមិញ ការលើកឡើងបែបនេះ ក៏មានបានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា បានធ្វើការរិះគន់ចំពោះក្រុមវិទ្យុសៀមនិយមនេះថា « ក្រុមការងារវិទ្យុ ABC បាននិយាយមើលងាយតារាខ្មែរមិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើរនិងបុគ្គលិករបស់គាត់ផង ថាតារាខ្មែរចូលតាមខ្សែរ ។ ពួកគាត់ខឹងនិងពួកខ្ញុំបញ្ចេញសកម្មភាពបំផុសបំផុលអោយប្រជាជនខ្មែរ យុវវ័យខ្មែរ ស្គាល់ និង គាំទ្រល្ខោនខោលជារបស់ខ្មែរ
គ្រាន់តែពួកខ្ញុំបញ្ចេញសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សសិល្បៈវប្បធម៌ ដែលជាព្រលឹងជាតិខ្មែរ ពួកអស់លោកអ្នកនាងកញ្ញាខឹងនិងពួកខ្ញុំហើយដៀលពួកខ្ញុំដល់ម្លឹង ? បើអស់លោកអ្នកនាងកញ្ញាចង់អោយល្ខោនខោលទៅប្រទេសគេលោកទុកក្នុងចិត្តទៅ មនុស្សមានសតិសម្បជញ្ញះជាខ្មែរគេមិនប្រើចរិកបាតផ្សារមកមើលងាយខ្មែរទេពួកខ្ញុំជាតារាខ្មែរ ខ្ញុំឈាមខ្មែរ ខ្ញុំពូជសិល្បៈខ្មែរ ខ្ញុំត្រូវតែលើកស្ទួយវប្បធម៌ខ្មែរ ឮសម្តីដឹងដល់ចំណេះដឹង អត់ចង់និយាយទេ តែក្រុមវិទ្យុអស់លោកអ្នកនាងកញ្ញាឯងនិយាយថាអោយខ្ញុំម្តងហើយកាលដែលខ្ញុំស្នើរសុំបញ្ចាំងភាពយន្តខ្មែរនៅម៉ោងមាស តែលើកនោះខ្ញុំមិនមាត់ ថាពួកខ្ញុំតារាចូលតាមខ្សែរ មិនចូលសាលា ក៏ពួកខ្ញុំនៅមានភាពថ្លៃថ្នូរ សិលធម៌ល្អ មិននិយាយពត័មានអនាធិបតេយ្យ អាស់អាភាស ស្រែកឡូឡាដាក់គ្នាក្នុងពេល live ព័តមានដែរ ។ ពួកអ្នកនិយាយនេះគឺហាក់ដូចជាមើលងាយក្រុមសិល្បៈដែលចេញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សាលាមធ្យមវិចិត្រសិល្បៈ »។
តើក្នុងនាមអ្នកជាកូនខ្មែរ និងគាំទ្រល្ខោនខោលខ្មែរ យល់យ៉ាងណាចំពោះសម្ដីក្រុមការងារវិទ្យុ ABC សៀមនិយមមួយនេះ? ដើម្បីឱ្យច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖