មហាជនជាច្រើនងាកមកស្ដាប់​ ចំប៉ីខ្មៅ ពន្យល់ពីភាពខុសគ្នារបស់ល្ខោនខោន និងរបាំព្រះរាជទ្រព្យ

មានការលើកឡើងថា ហេតុអ្វីបានប្រជាជនខ្មែរមួយចំនួនធំជេរគាត់ ? ហេតុអ្វីពាក្យថារិះគន់ដើម្បីស្ថាបនាធ្លាប់តែឮ តែមិនដែលឃើញធ្វើ ? ម្នាក់ៗចូលមកជេរតិះដៀល រូបសម្បត្តិរបស់ ចំប៉ីខ្មៅ សួរថា តើអ្នកដឹងអស់គ្នាបានពិចារណាច្បាស់លាស់ហើយឬនៅ ? នៅពេលដែលគាត់និយាយថាល្ខោនខោលគឺយកពុម្ពមកពីសៀមគឺត្រឹមត្រូវហើយ តែអ្នកបែរជាចោទគាត់ថាគាត់និយាយថាល្ខោនខោលជារបស់សៀមទៅវិញ ? អ្នកយល់ន័យនៃភាសាខ្មែរទេ? ចំពោះខ្ញុំ ខ្ញុំគាំទ្រមតិមួយចំនួនធំរបស់គាត់ ព្រោះថាខ្ញុំបានដឹងរឿងជាច្រើនពីវប្បធម៌ខ្មែរ និង របាំនានារបស់ខ្មែរ ពីគាត់ហ្នឹងឯង។ នេះជាការលើកឡើងមួយបែបផែន មតិដែលបានឃើញពីវីដេអូពន្យល់អំពី ភាពខុសគ្នារបស់ល្ខោនខោន និងរបាំព្រះរាជទ្រព្យ ដែលចំប៉ីខ្មៅ បានធ្វើការពន្យល់ក្បុះក្បាយ។

មានការលើកឡើងបន្ដទៀត បាននិយាយថា ចូលមើលលAccountគាត់ទៅ បើអ្នកព្យាយាមបើកចិត្តឱ្យទូលាយបន្ដិចអ្នកនឹងយល់អត្ថន័យដែលគាត់ចង់និយាយ ។ គាត់បានផ្សព្វផ្សាយនិងថែរក្សាសិល្បៈបុរាណនិងវត្ថុបុរាណយូរមកហើយ មិនមែនទើបតែជោរនាំគ្នាប្រើ ពាក្យថាស្រលាញ់តែមិនដែលគាំទ្រនោះទេ ទាល់តែពេលជិតរលត់ទៅហើយ ទើបនឹកនា ។ ម្យ៉ាងវិញទៀត គ្រប់ពាក្យដែលគាត់ផុសពីមុនៗសុទ្ធតែបង្កប់ន័យ ហើយមិនបានជេរឱ្យអ្នកណាទេ តែមនុស្សមួយចំនួនចូលចិត្តយកដាក់ខ្លួន ព្រោះថាមិនបានគិតឲច្បាស់រាល់សម្ដីដែលគាត់និយាយ។

ការយល់ឃើញរបស់មហាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្វើឱ្យល្ខោនខោលខ្មែរ កាន់តែជាប្រធានបទក្ដៅគគុក រហូតដល់មានអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ច្រលំ បង្ហោះរូបរបាំព្រះរាជទ្រព្យ ទៅជាល្ខោនខោល ។ តើអ្នកយល់ច្បាស់ និងស្គាល់ភាពចែកដាច់ហើយឬនៅ?

តោះមកទស្សនាវីដេអូពន្យល់របស់ ចំប៉ីខ្មៅ ខាងក្រោមទាំងអស់គ្នា៖