
ប្រិយមិត្តជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក និងធ្លាប់ទស្សនាតាមរយៈខ្សែភាពយន្តមួយចំនួន ច្បាស់ជាស្គាល់ តារាសម្ដែងស្រី និងជាអ្នកជំនួញវ័យក្មេង អ្នកនាង ភិន សុដាលីស។
អ្នកនាង ភិន សុដាលីស ធ្លាប់ជាអតីតភរិយាលោក ប៉ែន ចំរុង ដែលបានបែកបាក់ស្នេហាជាយូរឆ្នាំមកហើយ ដោយបន្សល់ត្រឹមកូនស្រី ម្នាក់ដ៏ស្រស់ស្អាតកំពុងតែមើលថែដោយ អ្នកនាង សុដាលីស ។
បច្ចុប្បន្ន រវាងម្ដាយកូនអ្នកទាំងពីរ ហាក់បីរស់នៅយ៉ាងមានសេចក្តីសុខ ខណៈតារាសម្ដែង ដាលីស បានបង្ហោះរូតថតប៉ុន្មានសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុរបស់ខ្លួន ជាមួយនឹងកូនស្រីដោយមានសកម្មភាពរីករាយយ៉ាងខ្លាំង៕