មោទកភាពណាស់ !! ខណៈពេលឃើញក្រុមសិល្ប:​ជនជាតិអ៊ុយក្រែន ច្រៀងបទ «នគររាជ» ជាភាសាខ្មែរ

នៅពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលខ្លាំងបំផុតខណៈបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកលោក​ Dara Chan Ouk ដែលជាវិចិត្រករខ្មែរមួយរូប​ បានបង្ហោះនូវវីដេអូបង្ហាញនូវសកម្មភាព ក្រុមសិល្បករ សិល្បការិនី ជនជាតិអ៊ុយក្រែនមួយក្រុមបានបកស្រាយបទ “នគររាជ” របស់ខ្មែរ នៅក្នុងកម្មវិធីបើកពិពណ័គំនូររបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន។​

ដោយវិចិត្រករជើងចាស់រូបនេះបានសរសេររៀបរាប់ថា​ «ក្នុងពេលកម្មវិធីបើកពិព័រគំនូររបស់ខ្ញុំ ដែលច្រៀងបទ នគររាជ ជាភាសាខ្មែរដោយក្រុមចំរៀងជាពួក អ៊ុយក្រែន នៃទីក្រុងឈីរនីគ្គេវ និងមានការចូលរួមមិត្តភក្ត័ អ៊ុយក្រែន នារីខ្មែរនិងគ្រួសារខ្ញុំ»។ លោកបានបញ្ជាក់ថាក្រុមសិល្បករ​ សិល្បការិនី អ៊ុយក្រែន មិនចេះភាសាខ្មែរទាល់តែសោះ ហើយមានពេលហ្វឹកហាត់ច្រៀងបទ “នគររាជ”​ ត្រឹមតែ១អាទិត្យប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា លោក​ Dara Chan Ouk​ កើតនៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ១៩៦១ ក្នុងក្រុងភ្នំពេញ ។ នៅឆ្នាំ ១៩៨៥ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ និងក្នុងឆ្នាំ ១៩៩២ វិទ្យាស្ថានសិល្បៈរដ្ឋគីវ ផ្នែកគូរគំនូរ ។ ស្នាដៃរបស់វិចិត្រកររូបនេះមិនត្រឹមតែមាននៅក្នុង សារមន្ទីរជាតិ ទេ​ ថែមទាំងមាននៅក្រៅប្រទេសផងដែរ៕