
កាលពីសប្ដាហ៍ គេកត់សម្គាល់ឃើញថា មានអ្នកទស្សនាល្ខោនខោលខ្មែរនៅបរិវេណរោងល្ខោនសុវណ្ណភូមិ យ៉ាងច្រើមនកុះករ រហូតដល់គ្មានកន្លែងអង្គុយឡើត។ ដោយសារតែស្រលាញ់ និងមិនចង់បាត់បង់មរតកជាតិមួយនេះ ធ្វើឱ្យបងប្អូនខ្មែរជាច្រើនបាននាំគ្នា Share និងនាំគ្នាទៅទស្សនាការសម្ដែងល្ខោននៅរោងល្ខោនសុវណ្ណភូមិ យ៉ាងគគ្រឹកគគ្រេងបែបនេះ ក៏ជាហេតុធ្វើឱ្យក្រុមយុវជនសម្ដែងមានទឹកចិត្តរំភើបក្រៃលែង។
ស្រាប់តែមិនបានប៉ុន្មានផង ក្ដីសង្ឃឹមក៏ត្រូវបាត់បង់ម្ដងទៀត ខណៈដែលការសម្ដែងល្ខោនខោលលើកនេះបែរជាស្ងប់ស្ងាត់ដូចមុន ពុំមានអ្នកកក់សំបុត្រទស្សនាហូរហៀរដូចសប្តាហ៍មុនឡើយ។ ស្របនឹងដំណឹងដ៏សោកសៅនេះ នាដកល្ខោនខោលខ្មែរ ហង្ស ភូមិរ៉ា ហៅអ្នកបង លូ ដែលជាយុវជនល្ខោនខោលមួយរូប បានបង្ហោះសារទាំងក្រៀមក្រំថា «ហឺ តើដូចគេនិយាយមែន បាតតែមួយភ្លើងងចំបើង ទៅដល់សមាគមសុវណ្ណភូមិ សួរពូប្រធាន ស្អែកមានអ្នកទស្សនាអត់ គាត់ថាអត់មានណាមកកក់សំបុត្រទេ ស្ងាត់ចឹងមែន ចឹងមានតែរស់តាមយើងបន្តទៀត រោងល្ខោនស្ងាត់ទៀតហើយ»។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍កន្លងទៅនេះ លោក ហង្ស ភូមិរ៉ា បានសម្ដែងក្តីរីករាយឥតឧបមា ដោយសារតែវត្តមានរបស់កូនខ្មែរមកទស្សនាល្ខោនខោលច្រើនកុះករជាលើកដំបូង និងធ្លាប់បានសំណូមពរឲ្យគ្រប់គ្នាបន្តការគាំទ្របែបនេះរហូតទៅផងដែរ៕