
ភ្នំពេញ៖ស្របពេលដែលមានទស្សនិកជននិងគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរក្រោយពេលដែលកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសដោយសុត្ថិភាពនិងមានមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់នោះក៏ស្រាប់តែអ្នកនាង សុគន្ធ នីសា បានបញ្ចេញសារបង្ហញពីអារម្មណ៍ពិតរបស់ខ្លួនចំពោះរឿងនេះ។
ការបង្ហាញពីអារម្មណ៍ចូលរួមអបអរនិងសរសើរលើសុភ័មង្គលរបស់អ្នកនាង ឱក សុគន្ធកញ្ញា អំឡុងពេលដែលកំពុងសម្រាកនៅមន្ទីពេទ្យប្រទេសថៃពីអ្នកនាង សុគន្ធ នីសា ពេលនេះបានធ្វើឲ្យមហាជនមួយចំនួនយល់ថា នីសា ប្រហែលជាអន្ទះសារចង់បានកូនងែតប្រឡែងដូចគេហើយមើលទៅខណៈខ្លះទៀតបានសួរនាំនិងជម្រុញឲ្យនាងឆាប់យកកូនផងនោះ។
បើតាមខ្លឹមសារដែលត្រូវបានអ្នកនាង សុគន្ធ នីសា បង្ហោះសារភ្ជាប់ជាមួយរូបភាពកូនប្រុសជាទីស្រលាញ់របស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថានេះរូបភាពដ៏សែនមានន័យគ្រួសារដ៏មានភាពកក់ក្តៅ។លោកប៉ាអ្នកម៉ាក់ទឹកមុខស្រស់ស្រាយណាស់ សូមជូនពរឲ្យកាន់តែមានសុភ័មង្គលច្រើនជានេះទៀត។តាមរយៈនេះដែរក៏មានអ្នកគាំទ្រមួយចំនួនបានសួរនាំដែរថាពេលណាទើប សុគន្ធ នីសា សម្រចយកកូនឲ្យទាន់មិត្តរួមអាជីព ឱក សុគន្ធញ្ញា។
សូមបញ្ជាក់ថាតារាស្រីអ្នកនាង ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩បានសម្រេសចេញដំណើរទៅប្រទេសថៃជាមួយស្វាមីដើម្បីធ្វើការសម្រាកសម្រាលកូនប្រុសក្នុងផ្ទៃនៅមន្ទីពេទ្យ Bumrungrad។កូនប្រុសរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានឈ្មោះ Charlie ទម្ងន់៣,៧៥គីឡូរ។ដោយឡែកបើចាប់អារម្មណ៍ទៅចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង សុគន្ធ នីសា ឯណ្ណោះវិញគិតមកទល់ពេលនេះមានរយៈពេលប្រមាណជា២ឆ្នាំមកហើយប៉ុន្តែគូស្នេហ៍របស់ពួកគេទាំងពីរនៅមិនទាន់បង្ហាញតម្រុយនៃការយកកូនពេលណានោះឡើយ៕