អច្ចារ្យ​!! ឈុតរចនាម៉ូដថ្មី រក្សានូវតម្លៃ និងសោភណ្ឌសម្បុរជាខ្មែរ

កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ក្រុមតារា Rising Stars និងកញ្ញាឯកកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ រាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៃកម្មវិធី International Travel Expo Ho Chi Minh City 2018 នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ ដើម្បីបង្ហាញនូវសម្រស់ ភាពទាក់ទាញ និងមានតែមួយគត់ នៃសម្បត្តិវប្បធម៌ខ្មែរ ជាមួយនិងសម្លៀកបំពាក់ ដែលរចនាឡើងដោយអ្នករចនាខ្មែរផ្ទាល់។ដោយមានឈុតដ៏ស្រស់ស្អាតជាច្រើន ដែលមានការច្នៃពីក្រម៉ា ហើយកម្មវិធីនេះចាប់ផ្តើម ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ៨ ខែកញ្ញា៕