
ភ្នំពេញ៖ខណៈមានការរិះគន់បាញ់ចាក់ស្រោចនិងស្នើរឲ្យក្រសួងចាត់វិធានការលើតារាប្រុស-ស្រីពីររូបនោះតារាស្រីសិចស៊ីកញ្ញា អាណារ៉ូស និងលោក យុទ្ធ ឋានៈ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញលិខិតកោះហៅឲ្យចូលខ្លួនស្តាប់ការណែនាំលើករណីបែកធ្លាយវីដេអូថតសម្តែងស្រើបស្រាលច្របាច់ឱបថើបនិងបឺតមាត់គ្នាយ៉ាងគឃ្លើនភ្នែកទស្សនិកជន។
ផ្អែកតាមលិខិតកោះហៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩បានបញ្ជាក់ថាតារាស្រីកញ្ញា អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈ ត្រូវតែចូលរួមប្រជុំស្តាប់ការណែនាំពីក្រសួងនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ។លិខិតកោះហៅរបស់ក្រសួងនេះបានធ្វើឡើងក្រោយពេលមានការបែកធ្លាយឃ្លើបវីដេអូសម្តែងស្រើបស្រាលរវាង អាណារ៉ូ និងលោក យុទ្ធ ឋានៈ បង្កការមិនពេញចិត្តពីមហាជនស្ទើរទូទាំងប្រទេស។
នៅក្នុងលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដដែលនេះបានលើកឡើងទៀតថាចំពោះកិច្ចប្រជុំនេះគឺគោលបំណងដើម្បីពិភាក្សារកដំណោះស្រាយទប់ស្កាត់ផលប៉ះពាលចំពោះប្រពៃណី វប្បធម៌ជាតិ និងសិលធម៌សង្គមក្នុងវិស័យភាពយន្ត។កិច្ចប្រជុំនេះនឹងធ្វើឡើងនៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈវេលាម៉ោង១០ព្រឹក។
ជុំវិញការចេញលិខិតកោះហៅទៅព្រមានពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខាងលើនេះសាមីខ្លួនកញ្ញា អាណារ៉ូស និងលោក យុទ្ធ ឋានៈ គេហទំព័រPLUS NEWS មិនទាន់អាចទំនាក់ទំនងដើម្បីសូមការបកស្រាយពីសំណាក់ភាគីអ្នកទាំងពីររូបនេះបាននៅឡើយទេ។ដូច្នេះមហាជនមានតែរង់ចាំមើលលទ្ធផលក្រោយពេលប្រជុំថាតើតារាប្រុស-ស្រីទាំងពីរដួងនេះនឹងត្រូវក្រសួងដាក់ពិន័យសិល្បៈឬមួយគ្រាន់តែណែនាំឲ្យបញ្ឈប់ថតសម្តែងសកម្មភាពសិចស៊ីស្រើបស្រាលយ៉ាងណានោះ៕