ផ្ទុះរឿងធំហើយ ! អ៊ឹម ជីវ៉ា បញ្ជាក់មូលហេតុនិងរឿងផ្ទៃក្នុងខណៈលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ

ភ្នំពេញ៖តារាសម្តែងប្រុសនិងមានតួនាទីជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ៤អាណត្តិជាប់គ្នាលោក អ៊ឹម ជីវ៉ា កាលពី១ម៉ោងមុននេះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានសម្រាយសារយ៉ាងវែងអន្លាយដោយប្រកាសលាឈប់ពីសមាគមសិល្បករខ្មែរជាមួយមូលហេតុនិងបញ្ហាផ្ទៃក្នុងមួយចំនួនដែលធ្វើឲ្យលោកអស់ចិត្តសម្រេចដើរចេញនាពេលនេះ។

ការបង្ហោះសារប្រកាសលាឈប់របស់លោក អ៊ឹម ជីវ៉ាពេលនេះបានធ្វើឲ្យទស្សនិកជននិងអ្នកសិល្បៈមួយចំនួនធំបង្ហាញការភ្ញាក់ផ្អើលព្រមទាំងការលើកឡើងនូវហេតុផល៩ចំណុចពីសំណាក់លោក អ៊ឹម ជីវ៉ា អំឡុងពេលប្រកាសលាឈប់នៅរសៀលថ្ងៃនេះ។លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជម្រាបជូនបងប្អូនសិល្បករសិល្បការនីទាំងអស់ព្រមទាំងបងប្អូនសាពត៌មាននិងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា សុំធ្វើការលាលែងពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់ពីហេតុផលចំនួន៩ចំណុចដូច្នេះថា ១. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខងារនិងតួនា ទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយមានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ ។ ២. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញអោយចូលរួម !។

លោកបន្តថាចំណូច ទី៣.សមាគមសិល្បៈ មានដល់ទៅ២គឺសមាគមសិល្បករស្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាអោយពិតប្រាកដ ។ ៤. ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីៗមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌។៥,ប្រាក់ចំណូលនិងប្រាក់ចំណាយផ្សេងៗ និងថវិការមូលនិធិវាហាក់បីដូចច្រពិចច្រពិល ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។ ៦. រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែ លបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីរដងតែប៉ុណ្ណោះ ។

រីឯចំណុចទី៧. សូមលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទា ក់ទងនិងថវិការដែលជាចំណូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោ ហ៊ុនសែន និងលោកឧកញ៉ា ហុង ពីវ និងលោកឧកញ៉ា លោកជំទាវមួយចំនួនទៀតដែលឧបត្ថម្ភប្រចាំឆ្នាំជួយរាយរបាយការណ៍ផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ?។ បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ !។លោកឧកញ៉ា ហុង ពីវ ឧបត្ថម្ភ៥០០០០ ដុល្លាររយៈពេល៥ឆ្នាំដូចគ្នានៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។

លោក អ៊ឹម ជីវ៉ា និយាយទៀតថា៨,ការពិតអ្នកបង ចន ច័ន្ទលក្ខិណា គឺជាមនុស្សល្អសម្រាប់ខ្ញុំ មានចិត្តល្អ តែអ្នកបង ចន ច័ន្ទលក្ខិណា ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាមិនពិសេសមិនទាន់ចេះទប់អាម្មណ៍ក្នុងនាមជាមេដឹកនាំសិល្បៈដឹកនាំនៅមានកម្រិតនិង៩,សូមអ្នកបង ចនច័ ន្ទលក្ខិណា ជួយរាយរបាយការណ៍ទាក់ទងទៅនិងថិវការដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អ តីតអភិបាលក្រុងភ្នំពេញដែលអោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ? ។

នៅមានច្រើនទៀតតែសូមយកតែ៩ចំណុចមកសិនបានហើយដូចនេះសូមអ្នកបងប្រធានសមាគមន និងលោកប្រធានសមាគមជួយបកស្រាយអំពីចំណុចមួយចំនួនខាងលើដើម្បីអោយក្រុមប្រឹក្សាភិបាលទាំងអស់និងសិល្បករអស់ចម្ងល់ផងដូច្នេះចាប់ពីថ្ងៃនេះតទៅខ្ញុំបាទ អ៊ឹម ជីវ៉ា សូមធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ។រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ។លោក អ៊ឹម ជីវ៉ា បន្ត។

ជាមួយគ្នានេះលោក អ៊ឹម ជីវ៉ា បន្ថែមថាខ្ញុំសូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះទាន់មានការប្រតិកម្មបំភ្លឺពីសំណាក់អ្នកន ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង នៅឡើយទេខណៈដែលដំណឹងកំពុងត្រូវបានចែករំលែកនិងផ្សព្វផ្សាយនៅលើសារព័ត៌មានក្នុងស្រុកមួយចំនួន៕