
ពិតជាភ្ជាក់ផ្អើលមែនទែន ខណៈដែលពីធីករស្ថានីយទូរទស្សន៍ថា ប៉ុស្ដិ៍លេខ 1 បានធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីព័ត៌មានថា ល្ខោន ខូន និង ល្ខោនខោល មិនមែនជារបស់ប្រទេសថៃ ឬប្រទេសកម្ពុជាឡើយ ព្រោះនៅក្នុងផែនទីប្រវត្តិសាស្ត្រគឺគ្មាន ប្រទេសកម្ពុជា នាកាលសម័យ សុខោទ័យ , សម័យ អយុធ្យា និង សម័យរតនៈកូស៊ីន។
ពិធីកររូបនេះ បានលើកបង្ហាញផែនទីទាំង ៣ សម័កាលនេះមកបង្ហាញថា ក្នុងផែនទីប្រវត្តិសាស្ត្រនេះ គ្មានប្រទេសកម្ពុជាឡើយ ដូច្នោះមិនដឹងប្រទេសកម្ពុជា នៅទីណាឡើយ ពោលអាចនិយាយបានថា ប្រទេសកម្ពុជា និងថៃ គឺនៅលើទឹកដីរួមគ្នា ។ ហេតុនេះមិនអាចបញ្ជា្កក់បានថា ល្ខោនខោលជារបស់កម្ពុជា នោះទេ ព្រោះមិនដឹងជារបស់ប្រទេសណាឱ្យប្រាកដ។
យ៉ាងណាមិញ ពិធីករដដែលនេះ បានអះអាងថា ល្ខោនខូន គ្មានទម្រង់ដូចប្រទសកម្ពុជានោះទេ ដូច្នោះអ្នកគ្មានសិទ្ធនិយាយ ល្ខោនខូន ឬខោលជារបស់កម្ពុជានោះទេ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖