
តាមរយៈគណនីហ្វេសប៊ុករបស់សិល្បករល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន កញ្ញា ឱក សុគន្ធកញ្ញា មាស សុខសោភា លោកឆន សុវណ្ណារាជ និងសិល្បករជាច្រើនទៀត បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នឹងទឹកចិត្តចងចាំគុណរបស់លោកវិរៈបុរស និងជាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ដែលលោកមានលះបង់ចំពោះកុមារកម្ពុជាកន្លងមក។
មរណភាពរបស់លោកដុកទ័រ Beat Richner ជាសប្បុរសជនម្នាក់ដែលមានសណ្ដានចិត្តល្អ និងបានបូជាទាំងកំលាំងកាយ កំលាំងចិត្តស្ទើរតែពេញមួយជីវិតក្នុងការជួយសង្គ្រោះកុមារកម្ពុជា បានធ្វើឱ្យប្រជាជនខ្មែរ សម្ដែងក្ដីសោកសៅជាពន់ពេក និងសែនអាល័យខ្លាំងចំពោះវិរៈបុរសរូបនេះ ។ ជាមួយគ្នានេះ សិល្បករល្បីៗ ដែលធ្លាប់តែធ្វើការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ពេលកន្លងទៅ ក៏បានបញ្ចេញភាពស្លុតចិត្ត និងក្រៀមក្រំចំពោះការបាត់បង់នេះជាខ្លាំងផងដែរ។
សូមទស្សនារូបភាពខាងក្រោមនេះ ៖