
លោកវេជ្ជបណ្ឌិត បឺត រិចន័រ បានមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកគឺវិរៈបុរស និងជាវេជ្ជបណ្ឌិតកុមារជនជាតិស្វីស។ លោកបានបង្កើតមន្ទីរពេទ្យកុមារជាច្រើននៅព្រះរាជាណាចក្រកម្ពុជា គាត់ជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និងជាប្រធានមូលនិធិនេះផងដែរ។
បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះហើយ ប្រជាជនខ្មែរមានក្ដីសោសៅសង្រែងជាខ្លាំង ចំពោះចងចាំនូវគុណូបក្ការៈដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិត Beat Richner ចំពោះការខិតខំប្រឹងប្រែងរបស់លោកវេជ្ជបណ្ឌិត ក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ ប្រជាជនខ្មែរ មានគម្រោងសាងសង់រូបសំណាក់របស់លោក ដាក់ក្នុងមន្ទីពេទ្យគន្ធបុប្ផាផងដែរ ។ ចង់ដឹងសកម្មភាពសូនរូបសំណាក់លោកវេជ្ជបណ្ឌិត បឺត រិចន័រ យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖