ខណៈនេះ គ្រូបង្ហាត់ឆ្កែ មានអាការធូស្រាយ និងសុខសុវត្ថិភាពហើយ

មហាជនមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនជាតិចិន បានបើករថយន្តបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលអោយលោកគ្រូបង្ហាត់ឆ្កែម្នាក់ឈ្មោះ ហ៊ិន រតនា រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គយររំឭកផងដែរថា លោកគ្រូ ហ៊ិន រតនា ត្រូវបានគេស្គាល់ថាជាអ្នកជំនាញបង្ហាត់ឆ្កែ ធ្លាប់ចូលរួមក្នុងការប្រកួតមួយនៅក្នុងស្ថានីយទូរទស្សន៍ National Geography ថែមទៀតផង។ កន្លងមកប្អូនស្រីរបស់លោក ក៏បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឱ្យជ្រាបថា « បងប្រុសរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៏​ដោយសារឡានដែលបើកបរដោយជនជាតិចិនបើកបុកពីក្រោយរួចហើយថយមកកិន។ បណ្តាលឱ្យគាត់បាក់ឆ្អឹងខ្នង​ ខ្ទេចសាច់ដុំស្លាបប្រចៀវ​ និងប៉ះពាល់ដល់សួតដែលធ្វើឱ្យក្នុងខ្លួនគាត់លែងផលិតឈាមបច្ចុប្បន្នកំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ​ ICU ។ ពេលនេះត្រូវការអ្នកបរិច្ចាកឈាមគ្រប់ប្រភេទ ទីតាំងបរិច្ចាកឈាម មន្ទីរពេទ្យសហភាពខ្មែរ-សូវៀត​ និងបរិច្ចាកទៅកាន់ឈ្មោះ​ ហ៊ិន​ រតនា។ អរគុណ»៕

យ៉ាងណាមិញ​ រហូតមកដល់ពេលនេះ អាការរបស់លោកបានធូរស្រាលជាងមុនច្រើនហើយ ដោយក្នុងនោះក្រុមគ្រួសារក៏បានធ្វើការផ្លាស់យករូបលោកមកកាន់មន្ទីរពេទ្យប៉ូលីសវិញ តម្លៃក្រោមតិច។ តែគាត់នៅតែត្រូវការប្រាក់ព្យាបាលខ្លាំង ព្រោះបានដាក់បញ្ចាំផ្ទះអស់ទៅហើយ ហើយការព្យាបាលនៅយូរទៀត ទម្រាំអាចដើរបានដូចដើមវិញ។ សូមទស្សនាវីដេអូខាងក្រោម៖