កុំអូសរំលង !! វីដេអូមួយនេះកំពុងចាក់ដោតអារម្មណ៍អ្នកទស្សនាដល់ស្រក់ទឹកភ្នែក

លោក ប៉ោយ ឈុនលី ជាស្ថាបនិកក្រុមផលិតស្ពតតុក្តតាមួយមានឈ្មោះថា Poy animation studio មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ក្រោយចាកចេញពីការងារផ្នែកនេះនៅអង្គការផ្នែកសិល្បៈមួយអស់រយៈពេលជាង10ឆ្នាំមកហើយ។ ស្ថាបនិករូបនេះ រំពឹងថាក្រុមតូចមួយនេះនឹងក្លាយជាក្រុមហ៊ុនឆាប់ៗ ដោយសារតែអាជីវកម្មផ្នែកនេះមានតិចតួចនៅឡើយ ខណៈតម្រូវការស្ពតពាណិជ្ជកម្មច្រើនពិសេសបណ្តាអង្គការ និងក្រុមហ៊ុនឯកជននានា។

នៅថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានទស្សនាអំពីប្រវត្តិកម្សត់របស់ វិចិត្រករ ប៉ោយ ឈុនលី ដែលវីដេអូខ្លីមានរយៈពេលប្រមាណជាង 6 នាទីនេះ បានបង្ហាញពីមហិច្ឆិតាការតស៊ូចាកចេញពីភាពក្រីក្រ ដោយការប្រឹងប្រែងស្វែងរកសិក្សា។ នៅក្នុងនោះលោកមានបានបញ្ជាក់ថា លោកមានបំណងធំមួយ ចង់ក្លាយជា វិចិត្រករល្បីឈ្មោះទូទាំងពិភពលោក។

ចង់ដឹងថា វីដេអូខ្លីបង្ហាញពីភាពតស៊ូរបស់ វិចិត្រករ ប៉ោយ ឈុនលី ចាក់ដោតបេះដូងអ្នកទស្សនាដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖