សមាគមសិល្បករខ្មែរផ្តល់មេធាវីដល់គ្រួសារនាយ ស្មាញ

ភ្នំពេញ៖បើតាម​ការបញ្ជាក់​ពី​សំណាក់​លោក ហេង ឡុង ដែលជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​និង​ជា​តំណាង​សមាគម​សិល្បករ​ខ្មែរ​បានប្រកាស​ឲ្យ​ដឹងថា​សមាគម​និង​សម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី​ដើម្បី​ដោះស្រាយ​សំណង​ជួន​ដល់​គ្រួសារ​សព​នាយ ស្មាញ និង​ភរិយា​ដែល​រងគ្រោះថ្នាក់​ចរាចរ​ណ៍​បណ្តាល​ឲ្យ​ស្លាប់​ហើយ​របួស​កាលពីថ្មីៗនេះ។

លោក ហេង ឡុង បាន​និយាយទៀតថា​បន្ទាប់ពី​នាយ ស្មាញ ត្រូវបាន​រថយន្តបុក​ស្លាប់ និង​ភរិយា​ដ៏​កម្សត់​របស់គាត់​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ​មកដល់​ថ្ងៃនេះ​គឺ​មា​រយៈពេល​ជាង១០ថ្ងៃ​ហើយ​ដែល​មិនទាន់មាន​សំណង​រដ្ឋប្បវេណី​ណាមួយ​នៅឡើយ ។ក្នុងនាម​លោក​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​សូម​អំពាវនាវ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​មេត្តា​ជួយផ្ដល់​មេធាវី​ជូន​គ្រួសារ​គាត់​ផង ។

ស្វាមី​ឥត​ខាន់ស្លា​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង បាន​រៀបរាប់​ទៀតថា​គាត់(ភរិយា​នាយ ស្មាញ)ជា​ស្ត្រី​ក្រីក្រ​ដែល​ទាមទារ​ការជួយ​គាំពារ​ផ្នែក​ផ្លូវច្បាប់​ពី​មេធាវី​ដើម្បី​ឈានទៅ​ទទួលបាន​យុត្តិធម៌​ទាំង​សំណង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ។សូម​បងប្អូន​ជួយ​ចែករំលែក​ព័ត៌មាន​នេះ​អោយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​បានឃើញ​ផង។លើសពីនេះ​លោក ហេង ឡុង ក៏បាន​ប្រកាសថា​នៅ​ថ្ងៃ​ច័ន្ទ​ទី១៣ ខែមករា នេះ​លោក​ក៏បាន​រៀបចំ​ឲ្យ​មេធាវី​របស់​សមា​គរៀប​ចំ​ឯកសា​ផ្លូវច្បាប់​ជួយ​ដល់​គ្រួសារ​នាយ ស្មាញ ទៀតផង។

សូមបញ្ជាក់ថា​តារា​កំប្លែង​នាយ ស្មាញ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​កាលពី ល្ងាច​ថ្ងៃ២៨ខែធ្នូ​ឆ្នាំ២០១៩ស្ថិតនៅលើ​កំណាត់​ផ្លូវ៦០ម៉ែត្រ​ក្នុងភូមិ​ទួល​រកា០១សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ។ជនរងគ្រោះ​តារា​កំប្លែង​នាយ ស្មាញ បាន​បើកបរ​ម៉ូតូ​សេ១២៥ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​១B ៦៩៧០រួម​ដំណើរ​ជាមួយ​ប្រពន្ធ​លុះ​ទៅដល់​ចំណុច​ស្តុ​ប​កែង​ផ្លូវបែក​ជា​បួន​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣E ៧៧ ៨៩បាន​បុក​រួច​កិន​ម៉ូតូ​នាយ ស្មាញ បណ្តាល​ឲ្យ​នាយ ស្មាញ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ដោយឡែក​ប្រពន្ធ​នាយ ស្មាញ ក៏ រងរបួស​ធ្ងន់៕