G-Devith ចេញមុខពន្លះសារព័ត៌មានចុះថា ស៊ីបាយថតរឿងជប៉ុនជាមួយ ទេព បូព្រឹក្ស

កក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកទៀត កាលពីព្រឹកមិញនេះ កញ្ញា ទេព បូព្រឹក្ស បានចេញមុនប្រតិកម្មចំពោះការរិះគន់ក្នុងន័យជាន់ពន្លិចរបស់បុរសម្នាក់ បែលបានប្រើពាក្យមិនសមរម្យ ចំពោះរូបភាពនៃជីវិតឯកជន របស់កញ្ញា ជាមួយនិងគូស្នេហ៍របស់នាងគឺលោក G-Devith។ ដោយឡែកនៅមុននេះបន្តិច លោក G-Devith ក៏បាន Live វីដេអូនិយាយអំពីបញ្ហានេះផងដែរ ដោយលោកបានលើកឡើងថា ការិះគន់របស់បុរសម្នាក់នោះ គឺហួសហេតុពេកហើយ លោកបានបន្តទៀតថា លោកដឹងថាតារាសិល្បៈគឺជាមនុស្សរបស់មហាជន ប៉ុន្តែតារាក៏ជាមនុស្សដែរ។

សូមជម្រាបថា ទេព បូព្រឹក្ស បានចេញសារថ្មីមួយដែរថា « ខ្មែរស្រលាញ់ខ្មែរ ខ្មែរការពារខ្មែរ ទោះជាពួកខ្ញុំខឹងញ័រសាច់ប៉ិនណាក៏ពួកខ្ញុំមិនទៅប្តឹងផ្តល់ដែរ ព្រោះខ្មែរដូចគ្នាបើមិនស្រលាញ់ការពារគ្នាមិចបានមនុស្សណាក៏ធ្វើខុសដែរសំខាន់កុំឲ្យមានជាលើកទី២ ចឹងខ្ញុំសំរេចចិត្តមិនប្តឹងទៅម្ចាស់ acc enno voដែលមានឈ្មោះពិតថា ពូលប៉ូយ ដែលរស់នៅ ភូមិ: ភូមិថ្មី ឃុំ: ប្រឡាយ ស្រុក: ស្ទោង ខេត្ត: កំពង់ធំ ។ ចឹងបើមានWeb-site រឺសារពត៌មានរឺនាក់ណា Postទៀតក៏តាមនឹងចុះព្រោះអ្វីដែរយាយគឺពួកខ្ញុំនិយាយអស់ហើយ អរគុណបងប្អូន »៕

ចង់ដឹងថា លោក G-Devith និយាយអ្វីទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖