ខប់ៗៗ ! មាស សុខសោភា ច្រៀងគោកជាមួយ កែវ សារ៉ាត់ទី2

ថ្មីៗនេះ កុមារា ធឿន បុរី ដែលត្រូវបងប្អូនដាក់នាមថាជា កែវ សារ៉ាត់ទី2 ដោយសារតែប្អូនមានទឹកដមសម្លេងពិរោះ បានធ្វើអោយប្អូនប្រុស ធឿន បុរី ទទួលបានការគាំទ្រយ៉ាងខ្លាំង បើទោះជាប្អូនប្រុសមានអាយុទើបតែ ១១ឆ្នាំក្តី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ កុមារា ធឿន បុរី បានធ្វើការបកស្រាយចម្រៀងមួយបទជាមួយនិងកញ្ញា មាស សុខសោភា ដែលមានចំណងជើងថា “ធាតុទឹកធាតុភ្លើង” បានយ៉ាងពិរោះ។ ប្អូនប្រុសថែមទាំងបានបកស្រាយបទចម្រៀងមួយបទទៀតដែលមានចំណងជើងថា “ខាវអ៊ីដាងដួងចិត្ត” ដែលជាសំនៀងដើមរបស់លោក កែវ សារ៉ាត់។

តោះចង់ដឹងថាប្អូនប្រុស បកស្រាយពិរោះកំរិតណានោះ សូមទស្សនាវីដេអូដូចតទៅ៖