ពេជ្រ សូលីកា ចូលរួមសោកស្តាយនិងរំលែកដ៏ទុក្ខក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះ

ភ្នំពេញ៖កញ្ញា ពេជ្រ សូលីកា បានចេញសារបង្ហាញការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមចំពោះក្រុមគ្រួសារសពស្រ្តីរងគ្រោះក្នុងករណីឃាតកម្មសម្លាប់ដែលជនសង្ស័យត្រូវជាម្តាយបង្កើតរបស់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមករាកន្លងមក។

តាមរយៈសាររំលែកទុក្ខរបស់ ពេជ្រ សូលីកា នៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះនាងបានរៀបរាប់ថាសាររំលែកទុក្ខដ៏ក្រៀមក្រំពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសពក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើសនាងខ្ញុំសុំទោសរាល់ទង្វើរទាំងឡាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ។

នាងបន្តថាក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ។ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយប៉ុន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង។

កញ្ញា ពេជ្រ សូលីកា និយាយដែរថាចំណែក សង្គម តែស្ករ៖ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម្តេចទេព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរ។ទាំងសងខាងគឺសុទ្ធសឹងតែបាត់បង់មនុស្សដែលធ្លាប់នៅក្បែរខ្លួនដូចគ្នាក្នុងពេលឥឡូវនេះខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស ខ្ញុំចង់ឲ្យអ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំណុចនេះផងថាអ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នា ។

បន្ថែមពីនេះ ពេជ្រ សូលីកា លើកឡើងថាគ្មានអ្នកណាអាចកំណត់បានថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជនល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរ ។ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលផលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំដែរ។យ៉ាងណាមិញកញ្ញា ពេជ្រ សូលីកា ពេលនេះក៏កំពុងត្រូវបានការលើកទឹកចិត្តឲ្យមានភាពរាំងមាំដោយហេតុថារឿងរ៉ាវនេះនាងពុំមានការពាក់ព័ន្ធនោះទេ ខណៈដែលជនដៃដល់គ្រាន់តែត្រូវជាម្តាយនាងប៉ុណ្ណោះ៕