
ថ្មីៗនេះមានស្រីស្អាតម្នាក់មានឈ្មោះ SuNa DaraLisa បានបង្ហោះអត្ថបទមួយទាក់ទងជាមួយថ្លៃទឹកដោះ នៅលើបណ្តាញសង្គម ធ្វើឲ្យមានការ like និង Share យ៉ាងច្រើន ដោយគាត់បានសរសេរថា៖ នេះជាសិទ្ធរបស់គេ បើអ្នកគ្មានសមត្ថភាពត្រឹម10000$-20000$ ចឹងតើអ្នកមានសមត្ថភាពឯណាចិញ្ចឹមកូនគេអស់មួយជីវិតនោះ? ត្រូវចាំម្តាយឪពុកគេ ចិញ្ចឹមបីបាច់កូនស្រីគេដូចកែវ ព្រោះខ្លាចធ្លាក់បែក តាំងពីបាតជើងក្រហម រហូតពេញវ័យទោះត្រឹមអាយុ១៧ឬ១៨ ឆ្នាំក៏ដោយ បើគិតជាលុយតើតិចជាង20000$ទេ?
បើអ្នកគិតថាពួកគាត់លក់កូនស្រីត្រឹមតម្លៃប៉ុណ្ណឹង វាតិចពេកណាស់ ព្រោះអ្នកត្រូវយកកូនស្រីរបស់គាត់ទៅបម្រើអស់មួយជីវិត មិនត្រឹមតែអ្នកទេ តែគឺគ្រួសារអ្នកតែម្តង នាងត្រូវបំពេញចំណង់តណ្ហាអោយអ្នក ត្រូវពពោះកូនអោយអ្នកទាំងដែលកូនទាំងនោះមិនអាចប្រើប្រាស់នាមត្រកូលនាងផង នាងត្រូវលះបង់សេរីភាពរបស់នាង មកធ្វើជាមេផ្ទះរបស់នាង រ៉ាប់រងរាល់កិច្ចការក្នុងផ្ទះសព្វគ្រប់ ត្រូវកាត់បន្ថយការចាយវាយ គ្មានពេលថែរក្សាសម្រស់ ព្រោះតែខ្វល់ពីអ្នក និងកូនអ្នកជាងខ្លួននាង អោយយល់ខ្លះផង
បើខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទៅប្រកាច់ចង់បានប្រពន្ធធ្វើអី? 20000$រអ៊ូ ហើយចុះបើក្លាយជាមេគ្រួសារត្រូវចិញ្ចឹមកូន និងរ៉ាប់រងលើការចាយវាយក្នុងផ្ទះតើត្រូវធ្វើយ៉ាងម៉េច? ហើយមួយវិញទៀតតើអ្នកគិតថាការប្រារព្ធពិធីមង្គលការមួយមិនត្រូវការប្រើប្រាស់លុយទេ? ធ្វើយ៉ាងម៉េច
*ទៅ?