ប្រយ័ត្នប៉ះរបស់ក្លែងក្លាយ!! ថៃប្រកាសស្ករគ្រាប់ឪឡឹកកំពុងចរាចរផលិតផលក្លែងក្លាយ

 

ថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផលិតផលស្ករគ្រាប់ ឪឡឹក ដែលមានរសជាតិហិរៗផ្អែមៗប្រហើរៗនោះ ខណៈនេះថៃបានប្រកាសនៅលើបណ្ដាញសង្គមប្រទេសខ្លួនថា មានផលិតផលក្លែងក្លាយកំពុងតែចរាចរយ៉ាងសន្ធឹកសន្ធាប់នៅលើទីផ្សារ សូម្បីតែប្រទេសកម្ពុជា ក៏កំពុងនិយមជាមួយរសជាតិស្ករគ្រាប់នេះផងដែរ។

ប្រភពដដែលនេះបានអះអាងថា នេះមិនមែនជាស្ករគ្រាប់តែមានតែរសជាតិឆ្ងាញ់នោះទេ តែជាស្ករគ្រាប់តែបង្ករប្រតិកម្មគីមីនៅក្នុងខ្លួន និងធ្វើឱ្យកើតជំងឺកាចអាក្រក់ដែលគួរឱ្យប្រយ័ត្នប្រយែងខ្លាំងបំផុត។ មានមនុស្សមួយចំនួនបានចំណាយលុយទិញ 2-3 កំប៉ុង ទទួលទានបរិមាណច្រើនជាងរៀងរាល់ថ្ងៃ រហូតកើតជំងឺរលាកបំពង់ករ និងក្រពេញអាមីដាល់ ដោយមិនដឹងខ្លួន ហើយអស់ថ្លៃចំណាយការព្យាបាលទៀតផង។

ដូច្នោះមុនទទួលទាន សូមពិនិត្យសំបកកំប៉ុងឱ្យបានច្បាស់លាស់៕

ផលិតផលពិត