​ថ្ងៃ​កាន់បិណ្ឌ​ទីមួយឆ្នាំនេះ ត្រូវនឹងថ្ងៃយាងសោយព្រះទិវង្គតសម្ដេចព្រះសង្ឃរាជបណ្ឌិត​ ជោតញ្ញាណោ ជួន ណាត

ថ្ងៃនេះ​ជា​ថ្ងៃ​កាន់បិណ្ឌ​ទីមួយ​។ ប្រជា​ពុទ្ធបរិស័ទ បាននាំគ្នា យក​បាយ សម្ល នំ ចំណី និង​សម្ភារ​ផ្សេងៗ ទៅ​ប្រ​ទេ​គេ​ន​ព្រះសង្ឃ តាម​វត្ត​អារាម ដើម្បី​ឧ​ទ្ធិ​ស​កុសលផល​បុណ្យ ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​យូរ​ក្តី ឬ​ក្នុងពេល​ថ្មីៗ​នេះ​ក្តី​។

យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែកញ្ញានេះ ក៏ត្រូវនឹងថ្ងៃខួបទី៤៩ឆ្នាំ​ នៃការ​យាងសោយព្រះទិវង្គត​ របស់​សម្ដេចព្រះសង្ឃរាជ បណ្ឌិត​ ជោតញ្ញាណោ ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ សូម​ថ្វាយ​ព្រះ​​កុសលថ្វាយ​ ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេចព្រះសង្ឃរាជ បណ្ឌិត​ ជោតញ្ញាណោ ជួន ណាត សូម​ទ្រង់យាង​បដិសន្ធិ​ ក្នុង​ព្រះ​បរម​សុគតិភព​ ២៥.កញ្ញា.១៩៦៩ -​ ២៥.កញ្ញា.២០១៨ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕