នាងតូច Celine Tam រកប្រាក់ចំនូលបានរាប់លានដុល្លារទាំងវ័យក្មេង

តាមរយៈគេហទំព័រកម្សាន្ដបរទេស បានឱ្យដឹងថា នាងតូច Celine Tam ជាក្មេងស្រីម្នាក់ដែលបានឡើងមកប្រកួតនិងទទួលបានពានក្នុងកម្មវិធី នេះ ដែលនាងមានវ័យទើបតែ ៩ ឆ្នាំតែប៉ុណ្ណោះ នាងជាជនជាត់ហុងកុង ប៉ុន្តែបានផ្លាស់មានទីលំនៅ អាមេរិចសព្វថ្ងៃនេះ។

គួរបញ្ជាក់ដែរថា នាងតូចក្មេងៗសោះមានសមត្ថភាពអាចចូលមកប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកបានដោយជោគជ័យ ហើយកម្មវិធីនេះគ្រប់គ្នាបានទទួលស្គាល់ថា ជាកម្មវិធីល្អ និងមានភាពយុត្តិធម៌សម្រាប់អ្នកដែលមានសមត្ថភាពលើកពាន។ បើសិនអ្នកគ្រប់គ្នាតាមដានកម្មវិធី Got’s Talent ប្រាកជាស្គាល់ក្មេងស្រីម្នាក់នេះជាក់ជាពុំខាននោះទេ ទាំងសមត្ថភាព ទាំងការសម្តែងច្រៀង ពិរោះដូចជាម្ចាស់សំនៀងដើមអីចឹងដែរ។ យ៉ាងណាវិញ តាមរយៈវីដេអូនាងតូចនេះអាចរកចំណូលបានរហូតដល់ទៅ ៥៧ លានដុល្លារឯណោះ។

តោះទស្សនាវីដេអូនាងតូចនេះ ៖