វាសនាខុសគេ !! ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតទេពកោសល្យលំដាប់ពិភពលោករូបនេះ គ្មានផលិតកម្មជួយជ្រោមជ្រែងការសម្ដែង

តើលោកអ្នកនៅចាំម្ចាស់ពានក្នុងកម្មវិធីបញ្ចេញសមត្ថភាព Cambodia Got Talent រដូវកាលទី ០១ ដែរឬទេ? យឿន ពិសី ដែលមានភ្នែកពិការ ដែលអាចមើលឃើញត្រឹមតែ ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ ដែលត្រូវរ៉ាប់រងទទួលមើលថែមបងប្អូនចំនួន ៥ នាក់ ដែលរស់នៅក្នុងខ្ទមតូចចរានៅលើទឹក។

ទោះបីជាទទួលបានពានរង្វាន់ ក៏មិនប្រាកដថាទទួលបានជោគជ័យក្នុងវិស័យសិល្បៈដែរ ជាក់ស្តែងប្អូនប្រុស យឿន ពិសី បានត្រឹមច្រៀងដាក់ហ្វេសប៊ុក តែប៉ុណ្ណោះ។ ហើយថ្ងៃនេះដែលប្អូនប្រុស យឿន ពិសី បានបង្ហាញសមត្ថភាពមួយទៀតក្រៅពីច្រៀង ប្អូនប្រុសនៅចេះផ្លុំប៉ីពកយ៉ាងពិរោះទៀតផង។