ទាក់ចិត្តដិតអារម្មណ៍ !! នាងតូច អ៊ុក សុវណ្ណារី និងលោក អ៊ាម វន្នី បកស្រាយបទ “គន្ធបុប្ផាមហាស្រណោះ” ឡើងក្រលួចព្រឺរោម

ព្រោះការដឹងគុណចំណោះ គុណូបការៈដ៏ថ្លៃថ្លាចំពោះស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ ( Dr. Beat Richner) ដែលទើបបានមរណភាពថ្មីៗនេះ ក្នុងនោះ លោក អ៊ាម វន្នី បាននិពន្ធបទចម្រៀងថ្មីដែលមានចំណងជើង «គន្ធបុប្ផាមហាស្រណោះ» ជាការបកស្រាយរួមគ្នារវាងនាងតូច អ៊ុក សុវណ្ណារី និងលោក អ៊ាម វន្នី ផ្ទាល់។

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ ( Dr. Beat Richner) បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានការរន្ធត់និងសោកស្តាយជាពន់ពេក ព្រោះតែ​ជន​ជាតិ​ស្វីសរូបនេះ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​កុមារ​កម្ពុជារាប់លាននាក់។ ជាបុរសម្នាក់នេះបានចំណាយក្នុងមួយជីវិតដើម្បីកុមារកម្ពុជានិងមន្ទីរពេទ្យគន្ធបុប្ផា ទើបតារាចម្រៀងពីរដួងនេះ បកស្រាយបទនេះឡើង ដើម្បីឧទ្ទិសដល់វណ្ណាណក្ខន្ធរបស់លោក និងភាពចង់ចាំមិនអាចបំភ្លេចបាន។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖