ខ្លោចចិត្ត​!! សម្អាងការខ្មែរចម្លងម៉ូដឈុតស្ដេចថៃ ធ្វើឱ្យបវរកញ្ញា រឿន ស៊ីណាត រងការរិះគន់យ៉ាងមិនសំចៃមាត់ពីជនជាតិសៀម

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផេចមួយដែលមានឈ្មោះថា Claimbodia 2.1 ដែលបង្កើតឡើងក្នុងការរិះគន់ចំពោះវប្បធម៌ខ្មែរ និងធ្វើការប្រៀបធៀបជាមួយវប្បធម៌ដោយនិយមអះអាងថា ខ្មែរចម្លងវប្បធម៌សៀមនោះ នៅពេលថ្មីស្រាប់ បានធ្វើការរិះគន់ចំពោះបវរកញ្ញាតំណាងប្រទេសកម្ពុជា​ នាង រឿន ស៊ីណាត ដែលបានថតបង្ហាញម៉ូដសម្អាងឱ្យសម្អាងការមួយកន្លែង ដែលក្នុងនោះគេមើលឃើញថា បានចម្លងម៉ូដឈុតរបស់ស្ដេចសៀម ព្រះនាង ចៅស៊ិរិគិតិ៍ ព្រះបរម្យរាជនីនាថ នៃស្ដេចរជ្ជកាលទី ៩។

នៅក្នុងនោះ មានការរិះគន់ឡើងថា « Miss Univers Claimbodia 2018 ម៉េចក៏ខ្មែរហ៊ានកាឡៃឈុត ថៃបរមពិមានដែលសម្ដេចព្រះនាងម្ចាស់សិរីកិតិ៍ព្រះបរមរាជិនីនាថ ( ព្រះមហេសីពករះមហាស្ដេចអង្គទី ៩) ចង់សួរអ្នកចេញម៉ូដឈុតប្រចាំជាតិខ្មែរ ថាវាដឹងទេ សញ្ញានៅលើស្មាមានន័យថាម៉េច ? »។ ផេចនេះបានបន្ដប្រើសម្ដីដៀលមកបវរកញ្ញារូបនេះទៀតថា « ឯងនឹងមកអាណិតប្រទេសថៃធ្វើអី(ប្រទេសថៃល្អជាងប្រទេសនាង១០០ដងប្រៀបដូចឋានសួរគ៌នឹងនរក ទៅអាណិតស្រុកខ្មែរទៅ) នាងធ្វើជាដំណាងជាតិខ្មែរ តែបង្ហោះចេញមកជាពាក្យសំដីលក្ខណៈមើលងាយប្រទេសដែលនាងនៅកំពុងធ្វើដំណើរមកចូរកម្មពិធីប្រកួតចឹងហ៎? ហើយឈុតថៃបរមពិមានដែលនាងយកទៅពាក់ហ្នឹងក៏វាជាឈុតរបស់ប្រទេសថៃ (នាងអាចបោកភ្នែកប្រជាជននាងបានព្រោះពួកគេមិនសូវចេះដឹងអី តែនាងគិតថានាងបោកភ្នែកគណៈកម្មការបានមែនទេ? នាងមើលងាយភ្នែកគណៈកម្មការពេកហើយ នាងអ្វើអី នាងយកឈុតណាទៅពាក់ប្រយ័ត្នគេមើលងាយទៅដល់ស្រុកខ្មែរផង ថៃមិនដែលខ្លាចនាងទេ) ក្នុងឆ្នាំនេះក៏ច្បាស់ជាTop88ដូចមុន ចាំជួបគ្នានៅកន្លែង impact Arena 17 ខែធ្នូ នេះ»។

នេះជាការលើកឡើងយ៉ាងញុះញង់ឱ្យមានកំហឹងរវាងជនជាតិសៀម និងខ្មែរ ក្នុងការលេងបណ្ដាញសង្គមហ្វេសប៊ុក។ ដោយឡែក មានការលើកឡើងថា នោះមិនមែនជាឈុតប្រចាំជាតិខ្មែរនោះ តែមានសម្អាងការមួយបានធ្វើការច្នៃម៉ូដដែលស្រដៀងទៅនឹងឈុតសៀម ដែលបង្កឱ្យជនជាតិសៀមមានការក្ដៅក្រហាយ និងដៀលដៀមដានថា ខ្មែរគ្មានវប្បធម៌ និងជាប្រទេសចម្លងវប្បធម៌ពីសៀមនោះឯង៕