
តាមរយៈហ្វេសប៊ុក ខេមរៈ សិរីមន្ត បានទម្លាយពីស្ថានភាពជម្ងឺរបស់ប្អូនស្រី កញ្ញាខេមរៈ ស្រីពៅហើយគឺនាងត្រូវធ្វើការ…។
តារាចម្រៀងរូបនេះរៀបរាប់ថា «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។
បន្ទាប់ពីបានអាចសារមួយនេះហើយ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងសេចក្តីអាណិតក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំង ដោយមិននឹកស្មានថានាងខំលាក់បាំងអ្នកគាំទ្រ ទាំងដែលខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរបែបនេះ មិនអាចចូលសិល្បៈបាន។