សមាជិកក្រុមចម្រៀង SHINEE រូបប្រកាសចង់រៀបការមានគ្រួសារឆាប់ៗនេះ ….

តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា សមាជិកក្រុមចម្រៀង SHINEE ពីររូបបានចូលផ្ដល់បទសម្ភាសនៅក្នុងកម្មវិធីស្ថានីយវិទ្យុ ដែលរួមមានលោក មីនហូ និង ថែមីន ក្នុងកម្មវិធី Moon Hee Jun’s Music Show ដោយរៀបរាប់ពីគម្រោងថ្ងៃអនាគត់ក្នុងរយៈពេល 30 ថ្ងៃខាងមុខបន្ដបន្ទាប់ ។

នៅក្នុងនោះ កំលោះសង្ហារ ឈែមីនហូ ( Choi Min-ho) បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនតាមរយៈវិទ្យុថា នៅពេលខាងមុខឆាប់ៗ លោកមានបំណងចង់សាងគ្រួសារ ដែលមានភាពកក់ក្ដៅសម្រាប់ខ្លួនលោក ព្រោះថា មកទល់បច្ចុប្បន្ននេះ លោកមានវ័យកាន់តែជ្រេហើយដែរ។ ចំនែកឯសិល្បៈវិញ លោកថា លោកនៅតែបន្ដដំណើរជាមួយក្រុមជានិច្ច មិនបោះបង់នោះទេ។

តារាប្រុសវ័យ 27 ឆ្នាំរូបនេះ បានបញ្ជាក់ផងដែរថា លោកអាចនឹងរៀបការឆាប់ៗនេះ មុនពេលចូលបម្រើយោធានាពេលខាងមុខ៕