
«មេម៉ាយសប្បាយចិត្ត» ដែលបងប្អូនធ្លាប់តែស្តាប់តាមការច្រៀង Cover និងតាមអកកាដង់ ជាពិសេសបទចម្រៀងនេះត្រូវបានបងប្អូននិយមលេខ Tik Tok យកមកច្រៀង និងសម្តែងកាយវិការតាមទទួលបានការពេញនិយមជាខ្លាំង។ ស្របពេលកំពុងតែល្បីស្រាប់តែមានគណនីមួយចេញមករិះគន់យ៉ាងខ្លាំងៗ។
គណនីនោះបានសរសេរថា « កាលព្រះអង្គមិនទាន់ត្រាស់ដឹង ពួកមាវាយកស្រីស្អាត ទៅរាំដើម្បីឲ្យព្រះអង្គបែកកម្មឋាន លែងបានត្រាស់ដឹងជួយសត្វលោក ដែលជាក់ស្ដែងសម័យសព្វថ្ងៃ ពិសេសខ្មែរ ភ្លើលែងដឹងខុសត្រូវ បុណ្យបាប ប្រមាថទឹកចិត្តមហាបុរសដែលខំចំណាយមួយអសង្ខយ្យ និងមួយសែនកប្បិ ដើម្បីជួយសង្គ្រោះសត្វលោក សំណាងហើយព្រះអង្គត្រាស់ដឹងជួយតែមនុស្សមានឧប្បនិស្ស័យ បើជួយមនុស្សបានទាំងអស់វិញមិនដឹងទ្រង់ឆ្អិតទ្រូងប៉ុណ្ណាទេ ហើយប្រហែលនៅតែវិលវល់ៗនៅហ្នឹងឯង មើលទៅនោះ ។ ចឹងមែនណាមនុស្សឆ្កួតចូលចិត្តធ្វើរឿងអត់ខួរចឹងហើយ! »។
យ៉ាងណាមិញមានមតិជាច្រើនបានលើកឡើងថា ចេះដឹងប្រវិត្តធ៌មព្រះពេក ប៉ុន្តែអត់ស្គាល់និពាន្ត ខ្ញុំមិនសំដែងកាន់ជើងទៅលើបុគ្គលណាទេថាធ្វើត្រូវនិយាយត្រូវនោះទេ។ ព្រះពុទ្ធទ្រង់ត្រាស់ដឹង បានប្រោសសត្វលោកដែរមានឧប្បនិស្ស័យឬសត្វលោកដែរ លាងបាបយល់និងព្រហ្មវិហារធម៌ ប៉ុន្តែត្រូវដឹងថាទ្រង់ចូល បរិនិពាន្តនៅ ព្រះជន្ម៨០ព្រះវស្សា ទៅហើយ អ្វីដែរនៅសល់ គឺកិត្តិស័ព្ទ ព្រះធម៌ អំពើល្អ សីលធ៌ម យុត្តិធ៌ម សុច្ចធ៌ម .ល. ព្រះអង្គទ្រង់លែងមានភូតសេសសល់ នៅលើពិភពសត្វលោកតទៀតដែរ អ្វីដែរនៅសល់គឺខ្ញុំបានរៀបរាប់ខាងលើ ចូលយើងសំណូមពរ និងប្រើភាសា ការប្រៀបមនុស្សទៅនិងបីសាច ចូលយើង អ្នកចេះអ្នកដឹង គួរចេះមុននិងទៅសំដែងធម៌របស់អ្នកទៅលើនរណាម្នាក់ ហើយគាត់មិនមែន ម្ចាស់នៃកម្មវិធីរឹតតែមិនមែនជាម្ចាស់នៃគេហដ្ឋានដែរ ចូលមានចេះឬគិតអោយល្អ មុននិងទៅប្រហារនរណាម្នាក់។
ខ្លះទៀតថា ឃើញគ្នាអើតក្បាលអើតខ្លួន ល្បីតិចមិនបាន ចាំតែកិ្ដចត្រួយ គ្នាច្រៀងយកតែលុយចិញ្ចឹមក្រពះទេ គាត់មិនបានទៅច្រៀងរាំស្រាតនៅមុខព្រះឯណា បើទើសខុសរបៀបចឹង ម៉េចក៏មិនទៅទើសអ្នករាំអ្នកច្រៀងក្នុងវត្ដផង សុទ្ធតែព្រះដូចគ្នាទេ ចុះត្រង់គ្នាស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរច្រៀងនិងអត់ពាក់ស្បែកជើង ម៉េចមិនសសើរគ្នាផង ពិតជាមើលឃើញតែគុណវិបិត្ត មិនមើលឃើញគុណសម្បតិ្ដមែន។
តារាស្រីរូបនេះ ក៏បានបញ្ជាក់ផងដែរថា « បើបងប្អូនយល់ថានេះជាកំហុស អោយខ្ញុំសុំទោសបងប្អូនទាំងអស់គ្នាផងចុះ។ ត្រឹមច្រៀងអោយគេស្តាប់មិនពិបាកនោះទេ តែអ្វីដែលពិបាកគឺច្រៀងអោយចិត្តបេះដូងរបស់អ្នកស្តាប់នៅជាមួយនឹងបទចំរៀងរបស់យើង»៕