អគារចម្លែក Guangxi មានរចនាបទ្មដូចប្រដាប់ភេទបុរស

តាមរយៈគេហទំព័រកម្សាន្ដបរទេស បានឱ្យដឹងថា អគារចម្លែក និងយ៉ាង​អស្ចារ្យមាន​ទីតាំង​ស្ថិតក្នុង​ខេត្ត Guangxi ប្រទេស​ចិន មានរចនាបទ្មដូចប្រដាប់ភេទបុរស (លិង្គ) កំពុងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលបំផុត និងមានការរិះគន់លើនៅបណ្ដាញសង្គមនានា។

វិស្វ័ករបានបញ្ជាក់ថា ​អគារ​ប្រណីត​មួយ​នេះ ត្រូវបាន​កសាងឡើង​យក​រចនាបទ្ម​តាម​សណ្ឋាន​ដីស្រែ​របស់​កសិករ​ក្នុង​ខេត្ត Guangxi ផ្ទាល់​តែម្ដង។ ប៉ុន្តែ​ផ្ទុយទៅវិញ​ នៅក្នុង​ពិធី​បើកសម្ពោធ​នោះ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន ​អស់សំណើច​យ៉ាងខ្លាំង ដោយ​មើលឃើញថា អគារ​នេះ​មាន​រាងដូចជា​ប្រដាប់​ភេទបុរស​ច្រើនជាង ។

​យ៉ាងណាមិញ​នេះ គំនិតនោះគ្រាន់តែផ្ទុះនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ ក៏ប៉ុន្ដែ​ជាក់ស្ដែង​វិស័្វករថា មិនបាន​យក​រចនាបទ ​លំនាំ​ប្រដាប់​ភេទបុរស​មក​កសាង​ឡើយ ។ បន្ទាប់​ប្រើ​រយៈពេល​សាងសង់​អស់​រយៈពេល 2ឆ្នាំ ទីបំផុត​អគារ​ថ្មី​សន្លាង​មួយទៀត​របស់​ចិន ត្រូវបាន​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដោយមាន​ការរៀបចំ​ពិធី​បាញ់​កាំ​ជ្រូច​ ៕

https://youtu.be/uKAsjMWUxhc