ធ្វើបុណ្យទាន់ខែភ្លឺ ! វីដេអូអប់រំ « គ្មានថ្ងៃត្រឡប់ » កម្សត់ដល់ស្រក់ទឹកភ្នែក

វីដេអូអប់រំរយៈពេលខ្លី ដែលបានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅ និងកំពុងចាក់ដោយអារម្មណ៍របស់យុវវ័យនេះមានចំណងជើងថា « គ្មានថ្ងៃត្រឡប់ » ដោយមានការសម្រិតសម្រាំង បង្ហាញពីជីវិតក្នុងតថភាពពិតនៃសង្គមខ្មែរបែបទីជនបទ។

វីដេអូមួយនេះផងដែរ ត្រូវបានឱ្យឃើញថា ស្ត្រីម្នាក់ជាស្ត្រីមេម៉ាយរកស៊ីលក់បន្លែដឹកតាមកង់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងប្រាថ្នាចង់ឱ្យកូនប្រុសបានសិក្សាខ្ពង់ខ្ពស់ ។ តែផ្ទុយទៅវិញ កូនប្រុសសំណព្វចិត្តមានបំណងចាកចេញពីម្ដាយ និងបន្ទោសម្ដាយថា « ទេសនាតែពាក្យដដែលៗ » ។ ទីបំផុតកូនប្រុសក៏ចាកចាលម្ដាយកម្សត់។

ថាតើដំណើរចាកចោលម្ដាយទីរកស៊ី និងរស់នៅទីក្រុងមានឧបសគ្គបែបណា រួចត្រឡប់មកវិញជួបរឿងអ្វីខ្លះនេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖