ប៉ុបពី បង្ហើបដំណឹងរៀបមង្គលការជាមួយកំឡោះសង្ហាជាគូស្នេហ៍​ថ្មី​

តារា​សម្ដែង​ភេទ​ទី៣ ប៉ុបពី ឬមានឈ្មោះពិត លាង សុធា បានបង្ហោះ​រូប​ថត​​ជា​លក្ខណៈ​ថត​ Pre-Wedding ត្រៀម​នឹង​ចូល​រោង​ការ​ជាមួយ​គូស្នេហ៍​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ។

អមដោយរូបភាពជាមួយកំឡោះសង្ហារ ដែលធ្វើឱ្យមហាជនច្រណែន និងភ្ញាក់ផ្អើលនោះ តារាសម្ដែងរូបនេះបានរៀបរាប់ថា «ទោះ​បី​ជា​ពេលនេះ​ខ្ញុំ​​គ្រាន់​តែ​ថត​ស្ប៉ត​ឲ្យ​សម្អាងការ​​​មិន​មែន​ថត​ Pre-Wedding ក៏ដោយ​តែ​មិន​យូរ​ទេ​ខ្ញុំ​ និង​គាត់​ប្រាកដ​ជា​មាន​ដំណឹង​ល្អ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​​នេះ​។ ប៉ុន្តែ​ខ្ញុំ​សុំ​លាក់​សិន​​ ព្រោះ​ចង់​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ក្រោយ​ទៀត”។

ចង់ដឹងថា គូស្នេហ៍ ប៉ុបពី សង្ហាដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖