កម្រឃើញ!! ព្រាប សុវត្ថិ និងកូនប្រុសបង្ហាញថ្វីនាដៃធ្វើម្ហូបជប៉ុនគួរឱ្យចាប់អារម្មណ៍

នៅលើបណ្ដាញសង្គមហ្វេសប៊ុកមុននេះបន្ដិច កំពូលតារាចម្រៀងលំដាប់ជួរមុខ គឺលោក ព្រាប សុវត្ថិ បានធ្វើការឡាយវីដេអូបផ្ទាល់ ខណៈកំពុងតែស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមតារាសិល្បៈតំណាងឲ្យប្រទេសកម្ពុជា ចូលរួមសម្តែងនិងផ្សព្វផ្សាយ​វប្បធម៌ខ្មែរ ឱ្យពិភពលោកបានដឹង ជាពិសេសក៏មានការចូលរួមពីតារាសិល្បៈជាង១០ប្រទេសផ្សេងទៀតផងដែរ។

ទៅដល់ប្រទេសជប៉ុនភ្លាម លោក ព្រាប សុវត្ថិ និងកូនៗ ព្រមទាំងសិល្បៈករប្រចាំប្រទេសដ៏ទៃ បានស្លៀកសំលៀកបំពាក់ជាចុងភៅ នាំគ្នាធ្វើម្ហូបរបស់ជប៉ុន ដើម្បីស្វែងយល់ ក៏ដូចជាបង្កើតអនុស្សាវរីយ៍មួយផងដែរ។ ជាលទ្ធផល លោក ព្រាប សុវត្ថិ ពិតជាមានសមត្ថភាពមិនធម្មតាមែន មិនត្រឹមតែសង្ហា ពូកែច្រៀង ថែមទាំងអាចធ្វើឲ្យម្ហូបរបស់ជប៉ុនបានឆ្ងាញ់ និងតុបតែងបានល្អទៀតផង។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖