អំឡុងពេលពពោះ ហាមផ្ដាច់កុំទទួលទានល្ហុង និងជីនាងវ៉ង

នៅអំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបគួរប្រុងប្រយ័ត្នចំពោះការទទួលទានជីនាងវ៉ង និងផ្លែល្ហុង ដែល​វាអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។

តាមការស្រាវជ្រាវជីនាងវ៉ង ឬ​ជីពង​ទាកូន គឺមាន​រសជាតិ​ហិ​រ ក្តៅ គ្មាន​ជាតិពុល អាច​ពន្យា​ល​ជំងឺ​ក្រពះ ហើម​ដៃជើង និង​ឬ​ស​ដូង​បាត​បាន។ ក្រៅពីនេះ វា​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ប្រឆាំងនឹង​អាការ​ក្អួតចង្អោរ និង​គ្រុនក្តៅ​ថែមទៀត។ ប៉ុន្តែជីប្រភេទនេះ មិនបានហុចផល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ហើយការទទួល​ទាន​ច្រើនពេក​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ ទាំង​បុរស និង​ស្ត្រីផងដែរ។

មូ​ហេតុ​ដោយសារតែ​ជី​ប្រភេទ​នេះ​មាន​រសជាតិ​ហិ​រ ក្តៅ និង​មាន​ឥទ្ធិពល​នៃ​ក្លិន​ហ្គាស​របស់​វា អាចធ្វើ​ឲ្យ​ស្បូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មានការ​រំញោច និង​ក​ន្ទ្រា​ក់ខ្លាំងៗ ដែល​ប​ណ្តោ​ល​ឲ្យ​រលូត​កូន។ ប៉ុន្តែ​ការទទួល​ទាន​ជី​ពង​ទា​កូន កម្រិត​តិចតួច​មិន​បង្ក​គ្រោះថ្នាក់​ដល់​ការ​មាន​ផ្ទៃពោះ​ឡើយ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែ​អាច​ញ៉ាំ​បាន​ក្នុង​ដែន​កំណត់។

ដោយឡែកចំពោះ ល្ហុង គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់។ ក៏ប៉ុន្តែ ទន្ទឹម​នឹងមាន​ផល​ល្អ​សម្រាប់​រាងកាយ ផ្លែ​ល្ហុង​ក៏​ផ្តល់នូវ​ផល​អាក្រក់​វិញ​ផងដែរ។ កម្រិត​ខ្ពស់​នៃ​ជាតិ​ជ័រ​នៅក្នុង​ល្ហុង​ខ្ចី និងស្រស់ៗ អា​ចប​ណ្តោ​ល​ឲ្យ​ស្បូន​មានការ​ឈឺចាប់ ហើយ​នាំ​ឲ្យ​រលូត​កូន​យ៉ាង​ងាយ។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​តែ​ទទួលទាន​ខ្ចី​ទាំង​ឆៅ​នោះទេ៕