
អ្នកគាំទ្រពិតជាមានការមន្ទិលសង្ស័យ ងឿងឆ្ងល់ថា ហេតុអ្វីមានបដារូបតារាស្រី បេឡា រ៉ានី គ្រងតំណែងទូរស័ព្ទ Huawie ជំនួសតារាស្រី មាស សុខសោភា នៅតាមបណ្ដាផ្លូវជាតិធំៗក្នុងប្រទេសកម្ពុជាទៅវិញ? សំនួរបានធ្វើឱ្យមានអ្នកខ្លះលើកមតិថា ម៉េចក៏មានតារាថៃមកធ្វើជា ទូតសុឆន្ទៈ ( អ្នកតំណាង ) ដែលមានជាតារាខ្មែរទៅវិញ និងអាចធ្វើឱ្យប៉ះពាល់ទីផ្សាតារាស្រុកខ្មែរផងដែរ។
បើតាមសារព័ត៌មានថៃ បានបញ្ជាក់ថា តារាស្រី បេឡា រ៉ានី គឺជាអ្នកតំណាងទូរស័ព្ទដៃទំនើប Huawie ផ្ដាច់មុខសម្រាប់ម៉ូដែល Nova 3 និង Nova 3i ដែលមានលក់ទូទាំងបណ្ដាលសកលលោក និងតំបន់អាស៊ានផងដែរ។ ចុះហេតុម្ដេចបានជាមានរូបដាស្រីរូបនេះនៅក្នុងប្រទេសកម្ពុជាផងដែរ?
បើតាមប្រភពមួយបានប្រាប់ឱ្យដឹងថា តារាស្រីថៃរូបនេះ បានផ្ដាច់មុខជាអ្នកតំណាងទូរស័ព្ទដៃទំនើប Huawie Nova 3 និង Nova 3i តែបីប្រទេសរួមមាន កម្ពុជា ថៃ លាវ តែប៉ុណ្ណោះ។ ចំពោះរឿងតំណែងស្រី មាស សុខសោភា គឺបានផុតកុងត្រា យូរហើយ៕