មាស សុខសោភា ផ្តល់កម្លាំងចិត្តជនរងគ្រោះ និងអំពាវនាវកុំឲ្យរើសអើងខ្មែរឥស្លាមក្នុងកាលៈទេសៈជំងឺ Covid-19

0

ភ្នំពេញ៖ តារាចម្រៀងផលិតកម្មថោន អ្នកនាង មាស សុខសោភា អំឡុងពេលនេះ គឺមិនខុសគ្នាពីតារាខ្មែរមួយចំនួនទៀតទេ គឺនាងបានចេញសារផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះ និងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកុំមានការរើសអើង ឬទម្លាក់កំហុសដល់ខ្មែរឥស្លាមដែលបានឆ្លងវីរុសកូវីដ១៩។
ការអំពាវនាវរបស់អ្នកនាង មាស សុខសោភា នេះ គឺបន្ទាប់ពីប្រទេសកម្ពុជាគិតត្រឹមយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនរហូតដល់ ៤៧ ករណី។ ខណៈដែលចំនួនអ្នកឆ្លង គឺមានបងប្អូនខ្មែរឥស្លាមច្រើន។ អ្នកនាង មាស សុខសោភា បានរៀបរាប់ថា ពិភពលោកតែមួយ ផ្ទៃមេឃតែមួយ នេះជាពេលវេលាមួយដែលយើងត្រូវការកម្លាំងចិត្តពីគ្នាទៅវិញទៅមក ដើម្បីឆ្លងដំណាក់កាលដ៏អាក្រក់នេះ។

មាស សុខសោភា បានអំពាវនាវទៀតថា៖ “នាងខ្ញុំពិតជាសោកស្តាយនៅពេលដែលបានឃើញព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរឥស្លាមដែលកំពុងរងគ្រោះដោយសារ covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកម្លាំងចិត្តមិនមែនជាការស្តីបន្ទោស ឬការរើសអើងនោះទេ។
នាងខ្ញុំសូមចូលរួមជាកម្លាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូនខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ”។

នេះសុខសោភា។ ទន្ទឹមគ្នានឹងការលើកឡើងរបស់ មាស សុខសោភា ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រស្នើឲ្យមហាជនត្រូវតែរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕