រាជនីក្រមាខ្មែរ មាន សុនីតា រចនាម៉ូដរ៉ូបក្រមាលាយស្បែកធំ ទទួលបានការចាប់អារម្មណ៍ខ្លាំង

តារាសម្តែងមានសម្រស់ស្រស់សោភា និងត្រូវបានមហាជនស្គាល់ថាជា រាជនីក្រមាខ្មែរ គឺកញ្ញា មាន សុនីតា កំពុងតែបន្តភាពជោគជ័យរបស់ខ្លួនជាបន្តបន្ទាប់ក្នុងវិថីសិល្បៈ ព្រោះតែកញ្ញាទទួលបានការគាំទ្រកាន់តែច្រើនឡើងៗមិនចេះឈប់នាពេលបច្ចុប្បន្ន។

អ្វីដែលគួរអោយកោតសរសើរដល់កញ្ញា មាន សុនីតា នោះមិនត្រឹមតែមានគំនិតច្នៃប្រឌិតយកក្រមាខ្មែរមកថែរក្សានោះទេ ថែមទាំងបាននាំយកក្រមា ច្នៃជាមួយស្បែកធំ មកតាំងពិព័រណ៍មកដល់ប្រទេសបារាំង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង។ ក្នុងនោះកញ្ញាបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាថា៖ ដំណើរដ៏វែងឆ្ងាយពី កម្ពុជា មកដល់បារីស ហើយសូមអរគុណបងប្អូននៅបារាំងសំរាប់ការគាំទ្រ ក្រមាខ្មែរ ពិសេសផ្តល់ឱកាសអោយមាន វត្តមាន #ផ្ទះស្រលាញ់ នៅទីនេះ ជាមួយស្បែកធំ និង ក្រមាខ្មែរ៕