
សុខ ពិសី រាជនីនៅក្នុងទ្រនំសាន់ដេ បែបានមកប៉ះគា្នជាមួយ ពេជ្រ សោភា នៅក្នុងពិធីមង្គលការ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារអត្តចរឹតពិតរៀងៗខ្លួន។
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បើទោះបីជាអ្នកនាងបានប្រឡូកក្នុងវិថីសិល្បះយូរឆ្នាំ និងមានវ័យជ្រេបន្តិចហើយក្តី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ពេជ្រ សោភា កាន់តែមានភាពមមាញឹកក្នុងការងារសិល្បះច្រើន និងមានទីផ្សារខ្ពស់ទៀតផង។
ងាកទៅមើលពីជីវិតផ្ទាល់ខ្លួនវិញ អ្នកនាងពេជ្រ សោភា បានរក្សាទំនាក់ទំនងជាមួយមិត្តៗសិល្បករជាច្រើន ក្នុងនោះអ្នកនាងពេជ្រ សោភា បានបង្ហោះរូបភាពថតជាមួយកញ្ញា សុខ ពិសី ហើយថែមទាំងបាននិយាយថា “អោយតែជួបគ្នាលោកអើយ អោបគ្នារហូត ចរិតគាត់ល្អខ្លាំងណាស់ ស្គាល់គ្នា៨ឆ្នាំមុន នឹងអីឡូយដូចគ្នា”៕