តើស្ថានភាពរបស់លោក Matthew និងភរិយា ទៅជាយ៉ាងណាហើយ បន្ទាប់ពីមានផ្ទុកវីរុសកូវីដ-១៩ ?

0

ថៃ៖ បន្ទាប់ពីសម្រាកក្នុងមន្ទីរពេទ្យ អស់មួយរយៈធំរួចមក ថ្ងៃនេះ លោក Matthew Dean បានបង្ហោះសារមួយនៅលើគណនី Instagram របស់លោក ដោយបានបញ្ជាក់ពីស្ថានភាពសុខភាពប្ចុច្បន្ន មិនតែប៉ុណ្ណោះលោកថែមទាំងបានផ្ញើសារអរគុណដល់ពលរដ្ឋថៃ ព្រមទាំងក្រុមគ្រួពេទ្យ ដែលបាននាំគ្នាយកចិត្តទុកដាក់ទៅលើការងារទប់ស្កាត់ការីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេស ។

Matthew បានសរសេរយ៉ាងដូច្នេះថា ពេលនេះ សុខភាពរបស់លោក និងភរិយា គឺធម្មតា ហើយមិនមានគ្រុណក្ដៅឡើយ តែក៏កំពុងស្ថិតនៅក្នុងការតាមដានពីសំណាក់គ្រូពេទ្យដែរ ចំណែកគ្រូពេទ្យ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំ ដូចជាផ្ដល់ថ្នាំយ៉ាងទៀងទាត់ពេលជាដើម ។

លោកថែមទាំងបានថ្លែងអំណរគុណយ៉ាងខ្លាំង ទៅដល់អ្នកគាំទ្រ ព្រមទាំងមិត្តភក្ដិ ដែលបានផ្ញើសារផ្ដល់កម្លាំងចិត្តដល់លោក និងភរិយា ហើយក៏អរគុណដល់ពលរដ្ឋថៃ ដែលមិនមានការប្រមូលផ្ដុំគ្នា និងនៅសម្រាកនៅតែក្នុងផ្ទះ ដែលជាផ្នែកមួយនៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ចំណែកក្រុមគ្រូពេទ្យវិញ គឺគ្មានពេលបានទៅផ្ទះឡើយ ពោលគឺសម្រាកនៅមន្ទីរពេទ្យតែម្ដង ។

សូមបញ្ជាក់ថា លោក Matthew ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីវិលត្រឡប់ពីចូលរួមកម្មវិធីមួយ មិនតែប៉ុណ្ណោះក្រោយមក ភរិយារបស់លោក គឺនាង Lydia ក៏បានធ្វើតេស្តវិជ្ជមានវីរុសនេះផងដែរ ។ បច្ចុប្បន្នអ្នកទាំងពីរនាក់ កំពុងសម្រាកព្យាបាល និងតាមដានជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ ៕
ប្រភព៖ khaosod