អត់ខ្វល់រឿងកូវីដ-១៩ ! Nicha ឆ្លៀតដើរលំហែ ថតរូបសិចស៊ី មួយទំហឹងតែម្ដង

0

ថៃ៖ កាលពីពេលថ្មីៗនេះតារាចម្រៀងស្រីវ័យក្មេង នាង Nicha បានដើរដំហែកាយនៅឆ្នេរសមុទ្រយ៉ាងរំភើយ ខណៈដែលមានមនុស្សជាច្រើនលើសកលលោក កំពុងព្រួយបារម្ភអំពីការឆ្លងនៃវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះដែរ គេក៏បានឃើញស្រីស្អាតខាងលើ ថតរូបបង្អួតសម្រស់របស់នាងនៅគណនី Instagram ក៏ដូចជាមានចេតនាចង់បង្ហាញពីសកម្មភាពលំហែកាយរបស់នាង ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ គឺការស្លៀកពាក់សិចស៊ីរបស់នាងតែម្ដង ។

Nicha បានឲ្យដឹងតាមរយៈសំនេររបស់នាង យ៉ាងដូច្នេះថា ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង កាលវិភាគថតរឿង ចម្រៀង ក៏ដូចជាកម្មពិធីនានារបស់នាង ត្រូវបានផ្អាក ដែលវាជាឱកាសមួយនាំឲ្យនាងអាចមានពេលដើរលំហែ ដកដង្ហើមស្រូបយ៉ាងខ្យល់អាកាសបរិសុទ្ធខ្លះ ៕
ប្រភព៖ khaosod